រឿងរថការីប្រេតទី ៣

ក្បាលទី 40 · ទំព័រ 386

( មាណពនិយាយនឹងស្រីប្រេតថា ) បពិត្រនាងទេវីមានអានុភាពច្រើន នាងឡើងកាន់វិមាន មានសសរកែវពិទូរ្យដ៏រុងរឿងភ្លឺផ្លេកៗវិចិត្រ ដោយរតនៈច្រើនយ៉ាង ហើយនៅក្នុងវិមាននោះ ដូចព្រះចន្រ្ទក្នុងថ្ងៃ ១៥ កើត នៅក្នុងផ្លូវជាគន្លង ( របស់ខ្លួន ) ទាំងសម្បុររបស់នាងសោត ប្រាកដ ស្មើដោយមាស មានសភាពខ្ពង់ខ្ពស់ គួរឲ្យរមិលមើលក្រៃពេក បពិត្រ នាង មិនមានគេផ្ទឹមបាន នាងគង់លើបល្ល័ង្កដ៏ប្រសើរបំផុត នាងនៅតែម្នាក់ឯងនាង មិនមានប្តីសោះ ។ ឯស្រះបោក្ខរណីទាំងឡាយរបស់នាងនេះ មានកម្រងផ្កា ច្រើនយ៉ាង មានផ្កាឈូកសច្រើនដោយជុំវិញ រោយរាយជុំវិញដោយកំទេច នៃមាសទាំងឡាយ ភក់និងចក ក៏មិនមានក្នុងស្រះបោក្ខរណីទាំងនោះ ។ សូម្បី ហង្សទាំងនេះ គួររមិលមើល គួររីករាយនៃចិត្តក ៏ហែលក្រឡឹងលើទឹក សព្វៗកាល ហង្សទាំងអស់មានសំឡេងមូល ដូចជាសំឡេងគឹកកងនៃស្គរ ទាំងឡាយ ប្រជុំគ្នាបន្លឺឡើងនូវសំឡេងដ៏ពីរោះ ។ នាងជាអ្នកមានយសរុងរឿង ដោយយស ឈរផ្អែកលើទូក បពិត្រនាងមានរោមភ្នែកខ្មៅ វែង ង នាងសើច នាងពោល នូវពាក្យជាទីស្រឡាញ់ មានលម្អសព្វអវ័យវៈ រុងរឿង ក្រៃពេក ។ វិមាននេះ ប្រាសចាកធូលី តាំងនៅលើផែនដីរាប ជា ឱទ្យាន ញ៉ាំងតម្រេកនិងសេចក្តីរីករាយឲ្យចម្រើន បពិត្រនារីគួររមិលមើល មិនថោកទាប ខ្ញុំប្រាថ្នាដើម្បីរីករាយក្នុងវិមានជាទីរីករាយនេះរបស់នាងជាមួយនឹង នាង ។ ( នាងវិមានប្រេតពោលថា ) អ្នកចូរធ្វើនូវកម្មដែលឲ្យផលក្នុងឋានទិព្វ នេះ ទាំងចិត្តរបស់អ្នកសោត ក៏ចូរឱនទៅក្នុងឋានទិព្វនេះ លុះអ្នកធ្វើនូវកម្ម ដែលគួររីករាយក្នុងឋានទិព្វនេះហើយ ទើបអ្នកបាននូវខ្ញុំជាស្រីមានកាមតាម ប្រាថ្នា ដោយប្រការយ៉ាងនេះ ។ មាណពនោះ បានទទួលស្តាប់ពាក្យនាងវិមានប្រេតន