អដ្ឋកថា រឿងរថការីប្រេតទី ៣

ក្បាលទី 40 · ទំព័រ 388

រថការីប្រេត ព្រះសាស្តា កាលគង់នៅក្នុងនគរសាវត្ថី ទ្រង់ប្រារព្ធស្រីប្រេត ម្នាក់ ទើបត្រាស់គាថានេះ មានពាក្យផ្តើមថា វេឡុរិយថម្ភំ រុចិរំ បភស្សរំ ដូច្នេះជាដើម ។ បានឮថា ក្នុងអតីតកាល ក្នុងកាលនៃព្រះមានព្រះភាគទ្រង់ព្រះនាមថា កស្សបៈ ស្រីម្នាក់បរិបូណ៌ដោយសីលនិងអាចារ មានកល្យាណមិត្តជាទីអាស្រ័យ ជ្រះថ្លាក្រៃលែងក្នុងព្រះសាសនា បានសាងអាវាសមួយកន្លែង ល្អ គួរមើល មានជញ្ជាំង សសរ ជណ្តើរនិងផ្ទៃដីដ៏វិចិត្រ ដែលចែកទុកដោយ ល្អ និមន្តភិក្ខុទាំងឡាយឲ្យអង្គុយក្នុងអាវាសនោះ អង្គាសដោយបណីតភោជន ហើយវេរដល់សង្ឃ ។ សម័យតមក នាងធ្វើកាលកិរិយាហើយ កើតជាវេមានិកប្រេត អាស្រ័យស្រះឈ្មោះរថការត្រង់ជើងភ្នំហិមពាន្ត ដោយអំណាច នៃកម្មឯណានីមួយ ។ ដោយអានុភាពបុណ្យ ដែលនាងថ្វាយអាវាសដល់ សង្ឃ វិមានដែលសម្រេចដោយរតនៈគ្រប់យ៉ាងដ៏ធំ មានទីជុំវិញគួរជាទីត្រេកអរ គួរជាទីត្រេកត្រអាលក្រៃលែង ល្អដូចនន្ទនវ័ន កើតឡើងដល់នាង ក្បែរ ស្រះបោក្ខរណី ឯខ្លួននាងក៏មានពណ៌សម្បុរដូចមាស ល្អគួរសរសើរ ។ ប្រាសាទរបស់នាងមិនមានបុរស នាងសោយទិព្វសម្បត្តិក្នុងទីនោះកាល មិនមានបុរសក្នុងទីនោះអស់កាលយូរ ក៏កើតសេចក្តីអផ្សុក នាងពិចារណា ថា ឧបាយនេះប្រើការបាន ក៏បេះផ្លែស្វាយទិព្វទម្លាក់ក្នុងស្ទឹង ។ ពាក្យទាំងអស់ គប្បីជ្រាបដោយន័យដែលពោលមកហើយក្នុងរឿងកណ្ណមុណ្ឌប្រេតនោះ ឯង ។ ក្នុងរឿងនេះ មានមាណពម្នាក់ អ្នកក្រុងពារាណសីឃើញផ្លែស្វាយ