រឿងភុសប្រេតទី ៤

ក្បាលទី 40 · ទំព័រ 395

( ព្រះមោគ្គល្លានសួរថា ) ប្រេតម្នាក់ ( រោយរាយ ) អង្កាម នៃស្រូវសាលី ( លើក្បាលខ្លួន ) ប្រេតម្នាក់ទៀត ( សំពងបំបែកក្បាល របស់ខ្លួនដោយដំបងដែក ) ឯស្រីនេះ ( ស៊ីតែ ) សាច់និងឈាមរបស់ខ្លួន ទាំងអ្នកសោត ក៏ស៊ីអាចម៍ មិនស្អាត មិនគួរឲ្យប្រាថ្នា នេះតើជាផលនៃកម្ម ដូចម្តេច ។ ( ភរិយារបស់ពាណិជបានទូលថា ) ក្នុងកាលមុន ប្រេតម្នាក់នេះ បាន ប្រហារមាតា ( ដោយព្រនង់ ) ឯប្រេតម្នាក់នេះ ជាពាណិជបោកប្រាស់ ប្រេត នេះរមែងស៊ីសាច់ទាំងឡាយ ហើយបញ្ឆោតដោយពាក្យមុសាវាទ ។ ខ្ញុំបានកើតជាមនុស្ស ក្នុងពួកមនុស្ស ជាអ្នកគ្រប់គ្រងផ្ទះ ជាឥស្សរនៃ ត្រកូលទាំងពួង ។ កាលដែលគ្រឿងឧបករណ៍មានគ្រប់គ្រាន់ ខ្ញុំក៏បានលាក់លៀមទុក មិន បានឲ្យវត្ថុតិចតួចអំពីគ្រឿងឧបករណ៍នេះ ( ដល់អ្នកដទៃ ) ខ្ញុំបិទបាំងដោយ ពាក្យមុសាវាទថា វត្ថុនេះក្នុងផ្ទះខ្ញុំមិនមានទេ ប្រសិនបើខ្ញុំលាក់វត្ថុដែលមាន សូមឲ្យអាចម៍មកជាភោជនរបស់ខ្ញុំចុះ ។ បាយនៃស្រូវសាលី មានក្លិនក្រអូប ឈ្ងុយ ក៏ក្លាយទៅជាអាចម៍ដើម្បីខ្ញុំ ដោយវិបាកនៃកម្មទាំងពីរ គឺ ( ការ លាក់លេមោទុកវត្ថុដែលមាន ១ ) និងមុសាវាទ ១ ។ ឯកម្មទាំងឡាយមិន មែនសោះសូន្យឡើយ ព្រោះថា កម្មមិនចេះវិនាសទៅ ខ្ញុំស៊ីផឹកនូវអាចម៍ មានក្លិនអាក្រក់ ( ជាលំនៅ ) នៃពួកដង្កូវ ។ ចប់ រឿងភុសប្រេតទី ៤ ។