អដ្ឋកថា រឿងភុសប្រេតទី ៤

ក្បាលទី 40 · ទំព័រ 396

ភុសប្រេត កាលព្រះសាស្តាគង់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធប្រេត ៤ នាក់ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ភុសានិ ឯកោ សាលឹ បុនាបរោ ដូច្នេះជាដើម ។ បានឮថា ក្នុងភូមិមួយ មិនឆ្ងាយអំពីក្រុងសាវត្ថី មានឈ្មួញម្នាក់ចិញ្ចឹម ជីវិតដោយអនេសនាកម្ម មានការគៃដោយជញ្ជីងជាដើម កាន់យកសំដីស្រូវ សាលី លាយដោយដី ធ្វើឲ្យធ្ងន់ជាងមុន លាយជាមួយស្រូវសាលីក្រហម ហើយលក់ ។ កូនរបស់បុរសនោះមានចិត្តកម្រើក ( ខឹងក្រោធ ) ពោល ថា ម៉ែមិនព្រមឲ្យកិត្តិយសដល់មិត្តសម្លាញ់របស់អញដែលមកកាន់ផ្ទះ បាន កាន់យកខ្សែព្រ័ត្រ ២ សរសៃវាយក្បាលមាតា ។ ស្រីកូនប្រសាលួចស៊ី សាច់ ដែលអាំងទុកសម្រាប់ជនទាំងពួង ហើយកាលត្រូវជនទាំងនោះដេញដោល ក៏បានធ្វើសម្បថថា បើខ្ញុំបានស៊ីសាច់នោះ សូមឲ្យខ្ញុំខ្វេះសាច់ខ្នង ខ្លួនឯងស៊ីគ្រប់ៗជាតិទៅចុះ ។ ចំណែកភរិយារបស់ឈ្មួញនោះ កាលជនទាំងឡាយ នាំគ្នាសូមឧបករណ៍ឯណានីមួយ ក៏ឆ្លើយថា មិនមាន កាលជនទាំងនោះ រំអុក ក៏បានស្បថដោយមុសាវាទថា បើខ្ញុំពោលវត្ថុដែលមានថាមិនមាន សោត សូមឲ្យខ្ញុំជាអ្នកមានលាមកជាអាហារក្នុងទីដែលកើតហើយចុះ ។ សម័យតមក ជនទាំង ៤ នាក់នោះ ធ្វើកាលកិរិយាហើយកើតជាប្រេត ក្នុងព្រៃវិញ្ឈៈ ( ព្រៃដែលមានផ្លូវកន្តារឆ្លងកាត់ ) ក្នុងជនទាំង ៤ នោះ ឈ្មួញ កោងយកដៃទាំង ២ ក្បង់អង្កាមដែលឆេះដោយភ្លើង ដោយផលកម្ម ហើយ រោយលើក្បាលរបស់ខ្លួនឯង សោយទុក្ខយ៉ាងមហន្ត កូនរបស់បុរសនោះប្រើ ដំបងដែកវាយក្បាលខ្លួនឯង សោយទុក្ខមហិមា ស្រីកូនប្រសា ដោយផល នៃកម្មប្រើក្រចកទាំងឡាយដែលធំផង វែងផងមុតផង ខ្វារសាច់ខ្នងខ្លួនឯង បរិភោគ សោយទុក្ខប្រមាណមិនបាន ។ ភរិយារបស់ឈ្មួញនោះបង្អោនបាយ ស្រូវសាលីដែលមានក្លិនក្