រឿងកុមារប្រេតទី ៥

ក្បាលទី 40 · ទំព័រ 401

( ព្រះសង្គីតិកាចារ្យទាំងឡាយពោលថា ) ញាណរបស់ព្រះសុគត មានសភាពអស្ចារ្យ ដូចព្រះសាស្តាទ្រង់ព្យាករនូវបុគ្គលថា បុគ្គល ពួកខ្លះ ជាអ្នកមានបុណ្យក្រាស់ បុគ្គលពួកខ្លះជាអ្នកមានបុណ្យស្តើង ។ កុមារ នេះដែលគេបោះចោលក្នុងព្រៃស្មសាន បានញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយ ទឹកដោះដែលហូរចេញអំពីមេដៃ ( នៃទេវតា ) អស់មួយរាត្រី ។ យក្ស និងភូតទាំងឡាយក្តី ពស់ទាំងឡាយក្តី មិនបៀតបៀនកុមារអ្នកមាន បុណ្យ ធ្វើហើយទេ សូម្បីតែពួកឆ្កែក៏មកលិទ្ធជើងទាំងគូរបស់កុមារនេះដែរ ពួកបក្សី ក្អែក ពួកចចក ក៏មកចោមជុំវិញ ( កុមារនោះ ) ។ ហ្វូងសត្វស្លាប ទាំងឡាយ ក៏នាំយកមន្ទិលគភ៌ចេញ ឯក្អែកទាំងឡាយ ក៏នាំយកអាចម៍ភ្នែក ចេញ មនុស្សនិងអមនុស្សពួកខ្លះ មិនបានចាត់ចែងការរក្សានូវកុមារនេះទេ មិនបានចាត់ចែងនូវឱសថនិងការអប់ដោយគ្រាប់ស្ពៃ ( ដល់កុមារនេះទេ ) ។ សូម្បីតែពួកមនុស្សក៏មិនរៀននូវការប្រកបនូវនក្ខត្តឫក្ស ទាំងមិនបាន រោយ រាយនូវធញ្ញជាតិគ្រប់មុខលើកុមារ ដែលមានសភាពដូច្នោះ ដែលដល់នូវ សេចក្តីលំបាក យ៉ាងក្រៃលែង គេនាំមកក្នុងពេលយប់ ហើយបោះចោលក្នុង ព្រៃស្មសាន ព្រះពុទ្ធដែលទេវតានិងមនុស្សបូជា បានឃើញកុមារនោះ ដូចជា ដុំនៃទឹកដោះខាប់ កំពុងតែញាប់ញ័រប្រកបដោយសេចក្តីសង្ស័យ នៅសល់ តែជីវិត លុះព្រះពុទ្ធមានប្រាជ្ញាស្មើដោយផែនដីបានឃើញហើយ ទើបទ្រង់ ព្យាករថា កុមារនេះនឹងបានជាអ្នកមានត្រកូលដ៏ប្រសើរផង នឹងមានភោគៈ ផង ក្នុងនគរនេះ ។