អដ្ឋកថា រឿងកុមារប្រេតទី ៥

ក្បាលទី 40 · ទំព័រ 403

កុមារប្រេត រឿងនៃកុមារប្រេតនេះ មានពាក្យផ្តើមថា អច្ឆេររូបំ សុគតស្ស ញាណំ ដូច្នេះជាដើម ។ រឿងនោះមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងក្រុងសាវត្ថី ឧបាសកនិងឧបាសិកាជាច្រើន រួមគ្នាជាពួក ដោយធម៌ សាងមណ្ឌបមួយទុកក្នុងព្រះនគរ តាក់តែងលម្អដោយសំពត់ច្រើន ពណ៌ និមន្តព្រះសាស្តានិងភិក្ខុសង្ឃមកអំពីព្រលឹម ឲ្យភិក្ខុសង្ឃ មានព្រះពុទ្ធ ជាប្រធានគង់លើអាសនៈដែលក្រាលដោយកម្រាលដ៏វិចិត្រ មានថ្លៃច្រើន បូជាដោយសក្ការៈ មានគ្រឿងក្រអូបនិងផ្កាជាដើម ឲ្យមហាទានប្រព្រឹត្តទៅ ។ បុរសម្នាក់មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់ចោមរោម លុះឃើញដូច្នោះ អត់ធន់ចំពោះសក្ការៈនោះមិនបាន ក៏ពោលយ៉ាងនេះថា របស់ទាំងអស់នេះ ចាក់ចោលក្នុងគំនរសំរាមល្អជាង ការដែលឲ្យដល់សមណៈក្បាលត្រងោលទាំងនេះ មិនល្អឡើយ ។ ពួកឧបាសក ឧបាសិកាបានស្តាប់ដូច្នោះ កើតសេចក្តីសង្វេគ នាំគ្នាគិតថា ការដែលបុរសនេះខ្វល់ខ្វាយ ក្នុងការសាងបាបកម្ម ដែលជាហេតុឲ្យធ្វើខុសក្នុងភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានយ៉ាងនេះចាត់ថា ជាកម្មដ៏ធ្ងន់ហ្ន៎ ដូច្នេះហើយ ទើបបានប្រាប់រឿងនោះដល់មាតាបិតារបស់កុមារ នោះ ហើយពោលថា ចូរអ្នកទៅសូមខមាទោសក្នុងព្រះមានព្រះភាគ មួយ អន្លើដោយព្រះសង្ឃសាវ័ក ។ មាតាទទួលពាក្យថា សាធុ ហើយ កាល សម្លុតកូនឲ្យយល់ព្រម ទើបចូលទៅគាល់ព្រះមានព្រះភាគ និងសួរសុខទុក្ខ ភិក្ខុសង្ឃ សម្តែងទោសដែលកូនធ្វើទុក ឲ្យខមាទោសហើយ បានធ្វើការបូជា ដោយការថ្វាយបបរអស់ ៧ ថ្ងៃដល់ព្រះមានព្រះភាគនិងភិក្ខុសង្ឃ ។ ព្រោះ