រឿងមិគលុទ្ធទី ៧

ក្បាលទី 40 · ទំព័រ 422

រឿង មិគលុទ្ទប្រេត ទី ៧ ( ព្រះនារទត្ថេរសួរវេមានិកប្រេតថា ) អ្នកនៅក្មេងមាននរៈ នារីចោមរោម រុងរឿងដោយកាមគុណទាំងឡាយ គួរឲ្យត្រេកត្រអាលក្នុងពេល យប់ ( រងទុក្ខ ) ក្នុងពេលថ្ងៃ អ្នកបានធ្វើកម្មអ្វីក្នុងជាតិមុន ។ ( ប្រេតបានឆ្លើយថា ) កាលពីដើមខ្ញុំជាព្រានម្រឹគ មានដៃប្រឡាក់ដោយ ឈាម ជាអ្នកអាក្រក់ នៅក្នុងក្រុងរាជគ្រឹះ មានភ្នំដូចជាក្រោល ជាទីគួរ ត្រេកអររីករាយ ។ ខ្ញុំមានចិត្តប្រទូស្តចំពោះពួកសត្វច្រើន ជាសត្វមិនធ្វើកំហុស ( នឹងនរណាមួយ ) អាក្រក់ក្រៃពេក ត្រេកអរតែក្នុងការបៀតបៀនចំពោះ សត្វដទៃ មិនសង្រួម គ្រប់កាលទាំងពួង ។ សំឡាញ់របស់ខ្ញុំនោះ អ្នកមាន ហបឫទ័យល្អ ជាឧបាសកមានសទ្ធា គាត់អនុគ្រោះ បានឃាត់ខ្ញុំរឿយៗថា អ្នក កុំធ្វើអំពើអាក្រក់ឡើយ នែអ្នក អ្នកកុំទៅកាន់ទុគ្គតិឡើយ បើអ្នកប្រាថ្នា សេចក្តី សុខក្នុងបរលោក អ្នកចូរវៀរបង់នូវការមិនសង្រួម គឺការសម្លាប់សត្វ ។ ខ្ញុំ បានស្តាប់ពាក្យសំឡាញ់នោះ ជាអ្នកប្រាថ្នានូវសេចក្តីសុខ អ្នកអនុគ្រោះដោយ ប្រយោជន៍ តែខ្ញុំជាអ្នកត្រេកអរក្នុងបាបយូរយារ មិនមានប្រាជ្ញា មិនបានធ្វើ តាមពាក្យប្រៀនប្រដៅ ( របស់គាត់ ) ទាំងអស់ ។ សំឡាញ់នោះ ជាអ្នក មានប្រាជ្ញាល្អ ស្មើដោយផែនដី បានតម្កល់ខ្ញុំក្នុងសេចក្តីសង្រួមម្តងទៀតដោយ សេចក្តីអនុគ្រោះថា បើអ្នកសម្លាប់ពួកសត្វក្នុងវេលាថ្ងៃ ត្រូវអ្នកសង្រួមក្នុង វេលាយប់ចុះ ។ ខ្ញុំនោះសម្លាប់ពួកសត្វតែក្នុងវេលាថ្ងៃ ជាអ្នកសង្រួម វៀរចាក ការសម្លាប់សត្វក្នុងវេលាយប់ ខ្ញុំរក្សាខ្លួនបានតែក្នុងវេលាយប់ វេលាថ្ងៃ ទៅកាន់ទុគ្គតិ ( ឆ្កែទាំងឡាយ ) ខាំស៊ី ។ ខ្ញុំបានសោយសម្បត្តិមិនមែនជា