អដ្ឋកថា រឿងមិគលុទ្ធទី ៧
របស់មនុស្សក្នុងវេលាយប់ ( ដោយអំណាច ) កុសលកម្មនោះ វេលាថ្ងៃ ពួកឆ្កែមានចិត្តខ្នាញ់ស្ទុះមកចោមខាំដោយជុំវិញ ពួកសត្វណាមានការប្រកបរឿយ ៗ ប្រកបជានិច្ចក្នុងសាសនារបស់ព្រះសុគត ខ្ញុំសម្គាល់ថា ពួកសត្វ នោះតែងបាននូវព្រះនិព្វាន ឈ្មោះអមតៈ ជាធម្មជាតិសុទ្ធ គឺមិនលាយឡំដោយ លោកិយសុខ ជាបទមិនមានបច្ច័យប្រជុំតាក់តែងបានឡើយ ។ ចប់ រឿង មិគលុទ្ទប្រេតទី ៧ ។ អដ្ឋកថា បឋមមិគលុទ្ទប្រេត កាលព្រះសាស្តាគង់នៅក្នុងវត្តវេឡុវនមហាវិហារ ទ្រង់ប្រារព្ធ មិគលុទ្ទប្រេត ទើបត្រាស់គាថានេះ មានពាក្យផ្តើមថា នរនារិបុរក្ខតោ យុវា ដូច្នេះ ជាដើម ។ បានឮថា ក្នុងក្រុងរាជគ្រឹះ មានព្រានព្រៃម្នាក់ ត្រាច់បរបាញ់សត្វចិញ្ចឹម ជីវិតទាំងយប់ទាំងថ្ងៃ ។ ព្រាននោះ មានឧបាសកម្នាក់ជាមិត្ត ។ ឧបាសក នោះ កាលមិនអាចឲ្យនាយព្រាននោះ ត្រឡប់ចាកអំពើអាក្រក់ទាំងយប់ទាំង ថ្ងៃបាន ទើបដឹកនាំក្នុងបុណ្យកុសល ក្នុងកាលរាត្រីថា មកសម្លាញ់ ចូរអ្នក វៀរចាកបាណាតិបាតក្នុងពេលយប់ ។ ព្រានព្រៃវៀរចាកបាណាតិបាតក្នុង វេលាយប់ ធ្វើតែបាណាតិបាតក្នុងវេលាថ្ងៃបុណ្ណោះ ។ សម័យតមក ព្រានព្រៃធ្វើកាលកិរិយាហើយ កើតជាវេមានិកប្រេតជិត ក្រុងរាជគ្រឹះ សោយទុក្ខយ៉ាងធំ អស់ពេលថ្ងៃ ដល់ព្រមដោយការបម្រើ ដោយកាមគុណ ៥ ក្នុងវេលាយប់ ។ ព្រះនារទៈឃើញដូច្នោះ ទើបសួរ ដោយគាថានេះថា អ្នកនៅក្មេង មាននរៈនារីចោមរោម រុងរឿងដោយកាមគុណ ទាំងឡាយគួរឲ្យត្រេកត្រអាលក្នុងពេលយប់ ( រងទុក្ខ ) ក្នុង ពេលថ្ងៃ អ្នកបានធ្វើកម្មអ្វី ក្នុងជាតិមុន ដូច្នេះ ។