អដ្ឋកថា រឿងទុតិយមិគលុទ្ធប្រេតទី ៨
បានតែក្នុងវេលាយប់ វេលាថ្ងៃទៅកាន់ទុគ្គតិ ( ឆ្កែទាំងឡាយ ) ខាំស៊ី ។ ខ្ញុំសោយសម្បត្តិទិព្វ ( ដោយអំណាច ) នៃកុសលកម្មនោះក្នុងវេលាយប់ វេលាថ្ងៃពួកឆ្កែមានចិត្តខ្នាញ់ ស្ទុះមកចោមខាំដោយជុំវិញ ពួកសត្វណាមាន ការប្រកបរឿយៗ ប្រកបជានិច្ចក្នុងសាសនារបស់ព្រះសុគត ខ្ញុំសម្គាល់ថា ពួកសត្វនោះ តែងបាននូវព្រះនិព្វានឈ្មោះអមតៈ ជាធម្មជាតសុទ្ធ គឺមិន លាយឡំដោយលោកិយសុខ ជាបទមិនមានបច្ច័យប្រជុំតាក់តែងបានឡើយ ។ ចប់ រឿងទុតិយមិគលុទ្ទប្រេតទី ៨ ។ អដ្ឋកថា ទុតិយមិគលុទ្ទប្រេត កាលព្រះមានព្រះភាគគង់នៅក្នុងវត្តវេឡុវនមហាវិហារ ទ្រង់ ប្រារព្ធមិគលុទ្ទប្រេតម្នាក់ទៀត ទើបត្រាស់ពាក្យផ្តើមថា កូដាគារេ ច បសាទេ ដូច្នេះជាដើម ។ បានឮថា ក្នុងក្រុងរាជគ្រឹះ មាណពឈ្មោះមាគវិកៈម្នាក់ ជាអ្នកដល់ព្រម ដោយសម្បត្តិ លះភោគសុខ ចេញបាញ់ម្រឹគទាំងយប់ទាំងថ្ងៃ ។ ឧបាសក ម្នាក់ជាសម្លាញ់របស់ព្រានព្រៃនោះ អាស្រ័យសេចក្តីករុណា ទើបទូន្មានថា នែសម្លាញ់ ចូរអ្នកវៀរចាកបាណាតិបាត អ្នកកុំធ្វើវត្ថុដែលមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខអស់កាលយូរឡើយ ។ ព្រាននោះមិនបានអើពើក្នុងឱវាទនោះ ឡើយ ។ លំដាប់នោះ ឧបាសកនោះ ក៏សូមព្រះខីណាស្រពជាថេរៈជាអ្នក ចម្រើនចិត្តមួយរូបថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់សម្តែងធម៌ដល់ បុរសឈ្មោះនោះ ធ្វើយ៉ាងណាឲ្យគេវៀរចាកបាណាតិបាត ។ ថ្ងៃមួយ ព្រះថេរៈនោះត្រាច់បិណ្ឌបាតក្នុងក្រុងរាជគ្រឹះ បានឈរត្រង់ទ្វារ ផ្ទះរបស់ព្រាន ។ មាគវិកៈនោះឃើញព្រះថេរៈហើយ មានសេចក្តីរាប់អាន ច្រើន និមន្តឲ្យចូលទៅក្នុងផ្ទះ បានចាត់ចែងអាសនៈប្រគេន ។