រឿងធាតុវិវណ្ណប្រេតទី ១០

ក្បាលទី 40 · ទំព័រ 439

( ព្រះមហាកស្សបៈសួរធាតុវិវណ្ណប្រេតថា ) អ្នកឋិតនៅ ព្ធ ដ៏អាកាស មានក្លិនអាក្រក់ ស្អុយផ្សាយទៅផង ពួកដង្កូវរុកស៊ីមាត់របស់ អ្នកដែលមានក្លិនស្អុយផង តើអ្នកបានធ្វើអំពើដូចម្តេច ក្នុងកាលមុន ។ ព្រោះតែ ផ្សាយក្លិនអាក្រក់នឹងមាត់ដែលដង្កូវរុកស៊ីនោះ ( បានជាពួកសត្វដែលកម្ម ដាស់តឿន ) កាន់គ្រឿងស្រស្តាមកវះ ( មាត់អ្នក ) រឿយៗហើយស្រោច ដោយទឹកខារ ( ទឹកក្រុត ) រួចវះញយៗថែមទៀត ។ អំពើអាក្រក់ដូចម្តេច ដែលអ្នកបានធ្វើដោយកាយ វាចា ចិត្ត អ្នករងទុក្ខនេះ តើដោយផលនៃកម្ម ដូចម្តេច ។ ( ធាតុវិវណ្ណប្រេតនោះឆ្លើយថា ) បពិត្រលោកអ្នកនិរទុក្ខ ខ្ញុំជាឥស្សរៈ លើទ្រព្យនិងធញ្ញជាតិដ៏ច្រើនក្រៃលៃង ( នៅ ) ក្នុងក្រុងរាជគ្រឹះ មានភ្នំដូចជា ក្រោល គួរត្រេកអររីករាយ ។ ( កាលពីជាតិមុន ) ស្រីនេះជាប្រពន្ធ របស់ខ្ញុំផង ស្រីនេះជាធីតារបស់ខ្ញុំផង ស្រីនេះជាកូនប្រសាររបស់ខ្ញុំផង ខ្ញុំ បានឃាត់ ( ស្រីនោះ ) ដែលនាំផ្កាពុំសែន ផ្កាឧប្បល និងគ្រឿងលាបមាន តម្លៃ ទៅកាន់ព្រះស្តូប បាបនោះឯងដែលខ្ញុំបានធ្វើហើយ ។ ពួកយើងចំនួន ៨៦០០០ នាក់ រងទុក្ខវេទនាចំពោះខ្លួន ៗ ឆេះនៅក្នុងនរកយ៉ាងខ្លាំង ព្រោះត ិះដៀលនូវការបូជាចំពោះស្រះស្តូប ពួកជនណា ប្រកាសនូវទោសក្នុងការបូជា ចំពោះព្រះអរហន្តសម្មាសម្ពុទ្ធដែលប្រព្រឹត្តទៅដោយការបូជានូវព្រះស្តូប ( ដូចជាខ្ញុំ ) សូមលោកម្ចាស់ញ៉ាំងពួកជននោះ កុំឲ្យងាកចេញចាកបុណ្យ នោះឡើយ សូមលោកម្ចាស់មើលពួកស្រីទាំងនេះដែលទ្រទ្រង់កម្រងផ្កា មាន