អដ្ឋកថា រឿងធាតុវិវណ្ណប្រេតទី ១០

ក្បាលទី 40 · ទំព័រ 441

ធាតុវិវណ្ណប្រេត រឿងរបស់ប្រេតតិះដៀលព្រះធាតុនេះ មានពាក្យផ្តើមថា អន្តលិក្ខស្មឹ តិដ្ឋន្តោ ដូច្នេះជាដើម ។ កាលព្រះមានព្រះភាគ ទ្រង់បរិនិព្វានក្នុងចន្លោះនៃដើមរាំងទាំងគូនាសាល វនោទ្យាននៃមល្លក្សត្រដែលជាទីឆៀងចូលសម្រាក ក្នុងនគរកុសិនារា ធ្វើនូវ ការចែកព្រះធាតុ ព្រះបាទអជាតសត្តុទ្រង់កាន់យកចំណែកព្រះធាតុដែលទ្រង់ បាន ទ្រង់រពឫកដល់ពុទ្ធគុណ ៧ ឆ្នាំ ៧ ខែ ៧ ថ្ងៃ ហើយឲ្យការបូជាដ៏ ឧឡារប្រព្រឹត្តទៅ ។ ពួកមនុស្សក្នុងទីនោះ រាប់មិនបាន ប្រមាណមិនកើត នាំគ្នាធ្វើចិត្តឲ្យ ជ្រះថ្លា បានចូលដល់ស្ថានសួគ៌ ។ បុរសប្រមាណ ៨៦០០០ នាក់ ក្នុងទីនោះ មានចិត្តវិបល្លាស ព្រោះភាពជាអ្នកមិនមានសទ្ធា និងព្រោះការឃើញ ខុសដែលខ្លួនឲ្យកើតអស់កាលយូរប្រទូស្តចិត្តរបស់ខ្លួន សូម្បីក្នុងខណៈដែល ជាទីតាំងនៃការជ្រះថ្លា ហើយកើតក្នុងពួកប្រេត ។ ភរិយា ធីតា កូនប្រសា របស់កុដុម្ពិកៈដែលដល់ព្រមដោយសម្បត្តិម្នាក់ ក្នុងក្រុងរាជគ្រឹះ នោះឯង មានចិត្តជ្រះថ្លា នាំគ្នាគិតថា នឹងបូជាព្រះធាតុ ទើបកាន់យកសក្ការៈ មាន ផ្កាកម្រងនិងគ្រឿងក្រអូបជាដើម ទៅកាន់ទីបញ្ចុះព្រះធាតុ ។ កុដុម្ពិកៈនោះ គិតថា ប្រយោជន៍អ្វីដោយការបូជាឆ្អឹង ទើបជេរស្រីទាំងនោះ តិះដៀលការបូជា ព្រះធាតុ ។ ស្រីទាំងនោះ ក៏មិនជឿពាក្យរបស់កុដុម្ពិកៈនោះ នាំគ្នាទៅក្នុង ទីនោះ ធ្វើការបូជាព្រះធាតុ មកកាន់ផ្ទះ ត្រូវរោគគ្របសង្កត់ មិនយូរ បុន្មានក៏ធ្វើកាលកិរិយាទៅកើតក្នុងទេវលោក ឯកុដុម្ពិកៈនោះ ត្រូវសេចក្តីក្រោធ