រឿងអម្ពសក្ខរប្រេតទី ១
( ព្រះសង្គីតិកាចារ្យពោលថា ) មាននគរ ១ ឈ្មោះវេសាលី របស់អ្នកដែនវជ្ជី ក្នុងក្រុងវេសាលីនោះ មានស្តេចលិច្ឆវី ព្រះនាមអម្ពសក្ខរៈ បានទតឃើញប្រេតនៅខាងក្រៅក្រុង ស្តេចមានព្រះហបឫទ័យចង់ដឹង ហេតុ បានត្រាស់សួរប្រេតនោះក្នុងទីនោះឯងថា បុគ្គល ( ដែលគេចាក់ស្ទួយ ឡើងលើដែកអណ្តោត ) នេះ ដេកឬអង្គុយ ក៏មិនបាន ការឈានទៅមុខ និងការឈានថយក្រោយ ក៏មិនបាន ការស៊ីផឹក លិទ្ធភ្លក្ស សំពត់ ភោគៈ ទាំងស្រីជាអ្នកបម្រើរបស់បុគ្គលនេះ ក៏មិនមានទៀត ។ ពួកជនណា ដែល ជាញាតិសំឡាញ់ដែលឃើញហើយ ឮហើយ ជាអ្នកមានចិត្តល្អ អនុគ្រោះ នៃបុគ្គលណា ដែលមានក្នុងកាលពីដើម ឥឡូវនេះ ពួកញាតិជាដើមនោះ ក៏ មិនបានឃើញបុគ្គលនោះដែរ ព្រោះខ្លួនឃ្លាតឆ្ងាយពីបុគ្គលនោះ បុគ្គលទុរគត រមែងមិនមានពួកមិត្ត ពួកមិត្តតែងលះបង់ចោល ព្រោះដឹងថាខ្វះខាត ពួកមិត្ត រមែងចោមរោម ព្រោះឃើញប្រយោជន៍ ឯបុគ្គលខ្ពង់ខ្ពស់ ( ដោយភោគស ម្បត្តិ ) តែងមានមិត្តច្រើន ។ បុគ្គលសាបសូន្យចាកប្រយោជន៍ លំបាក ដោយភោគៈទាំងអស់ មានខ្លួនប្រឡាក់ដោយឈាម មានខ្លួនធ្លុះធ្លាយ រលត់ ជីវិតទៅ ក្នុងថ្ងៃនេះ ឬថ្ងៃស្អែក ដូចតំណក់ទឹកសន្សើម ( ដែលជាប់នៅលើ ចុងស្មៅ ) ។ សរីរៈប្រាកដដូច្នេះ ដល់នូវសេចក្តីលំបាកដ៏ក្រៃលែង គេ ដោតស្ទួយឡើងលើឈើអណ្តោត ដែលគេធ្វើដោយមែកស្តៅ កាលបើយ៉ាង ហ្នឹងហើយ ម្នាលយក្ស ចុះហេតុអ្វីបានជាអ្នកពោលថា នែអ្នកដ៏ចម្រើន អ្នក ចូររស់នៅចុះ ( ព្រោះ ) ការរស់នៅជាការប្រសើរ ។ ( ប្រេតឆ្លើយថា ) បុរសន៎ុះ ( កាលពីជាតិមុន ) ជាសាលោហិត របស់ខ្ញុំ ខ្ញុំរពឫកឃើញជាតិក្នុងភពមុន បពិត្រព្រះរាជា លុះខ្ញុំឃើញហើយក៏ មានសេចក្តីករុណាដូច្នេះថា បុរសមានធម៌ដ៏លាមកនេះ កុំធ្លាក់ចុះក្នុ