រឿងសេរិស្សកប្រេតទី ២
ក្បាលទី 40 · ទំព័រ 505
ការប្រជុំនៃយក្សនិងពាណិជទាំងឡាយ អ្នកទាំងឡាយចូរ ស្តាប់ ។ បេ ។ ( អ្នកប្រាជគប្បីមើលក្នុងរឿងទី ១០ នៃសុនិក្ខិត្តវគ្គទី ៧ ក្នុងវិមានវត្ថុចុះ ) ។ ចប់ រឿង សេរិស្សកប្រេតទមី ២ ។ អដ្ឋកថា សេរិស្សកប្រេត រឿងសេរីសកប្រេតនេះ មានពាក្យផ្តើមថា សុណោថ យក្ខស្ស វាណិជានញ្ច ដូច្នេះ ។ ព្រោះហេតុដែលរឿងនោះ មិនពិសេសជាងរឿង សេរីសកវិមាន ដូច្នោះពាក្យដែលគួរពោលក្នុងអត្ថុប្បត្តិហេតុនិងក្នុងគាថានោះ ព្រះអដ្ឋកថាចារ្យបានពោលទុកហើយក្នុងអដ្ឋកថាវិមានវត្ថុ ឈ្មោះបរមត្ថទីបនី ដូច្នោះគប្បីជ្រាបដោយន័យ ដែលបានពោលទុកហើយ ក្នុងអដ្ឋកថាវិមានវត្ថុ នោះឯង ដូច្នេះ ។