រឿងនន្ទិកាប្រេតទី ៣
ព្រះរាជាព្រះនាមបិង្គលកៈ ជាធំក្នុងសុរដ្ឋប្រទេស ស្តេចទៅកាន់ គំនាល់នៃព្រះបាទមោរិយៈ ( ព្រះបាទធម្មាសោក ) ហើយស្តេចត្រឡប់មក សុរដ្ឋប្រទេសវិញ ។ ព្រះរាជាស្តេចយាងកាត់ភក់ ក្នុងវេលាថ្ងៃត្រង់ដ៏ក្តៅ ក៏បានទតឃើញផ្លូវ គួរជាទីត្រេកអរ ជាផ្លូវដែលប្រេតទាំងឡាយនិម្មិតហើយ ទើបព្រះរាជាទ្រង់ត្រាស់នឹងនាយសារថីថា ផ្លូវនេះ គួរជាទីត្រេកអរ ជាផ្លូវ ដ៏ក្សេមក្សាន្ត ប្រកបដោយសួស្តី ជាផ្លូវមិនមានឧបទ្រពឡើយ ម្នាលសារថី ចូរអ្នកទៅតាមផ្លូវនេះវិញ ( ព្រោះយើង ) ទៅតាមផ្លូវនេះ ជិតដល់សុរដ្ឋប្រទេសហើយ ដូច្នេះ រួចព្រះបាទបិង្គលកៈក្នុងសុរដ្ឋប្រទេស ក៏បានទៅតាម ផ្លូវនោះ ជាមួយនឹងសេនាប្រកបដោយអង្គ ៤ ។ បុរសមានសភាពតក់ស្លុត បានក្រាបទូលស្តេចក្នុងសុរដ្ឋប្រទេស ដូច្នេះ ថា យើងដើរទៅតាមផ្លូវមិនស្រួល ជាទីស៊ប់សែងព្រឺព្រួចរោម ។ ផ្លូវខាងមុខ ប្រាកដ ផ្លូវខាងក្រោយមិនប្រាកដទេ យើងដើរទៅតាមផ្លូវមិនស្រួលក្នុង ទីជិតនៃពួកយមបុរសប្រេត ឯក្លិនអមនុស្ស បក់មក ទាំងមានសំឡេងគឹកកង ដ៏ខ្លាំង ដ៏អាក្រក់ ក៏ឮមក ។ ព្រះរាជាក្នុងសុរដ្ឋប្រទេស ទ្រង់មានសេចក្តីតក់ស្លុត ទើបត្រាស់ទៅនឹង នាយសារថីដូច្នេះថា យើងដើរទៅពារផ្លូវមិនស្រួល នាំឲ្យស៊ប់សែង នាំឲ្យ ព្រឺព្រួចរោម ផ្លូវខាងមុខប្រាកដ ផ្លូវខាងក្រោយមិនប្រាកដទេ ។ យើងដើរ ទៅពារផ្លូវមិនស្រួល ក្នុងទីជិតនៃពួកយមបុរសហើយ ឯក្លិនសរីរៈអមនុស្សក ៏បក់មក ទាំងសំឡេងគឹកកងរំពងអាក្រក់ក៏ឮមក ។