រឿងរេវតីប្រេតទី ៤
ក្បាលទី 40 · ទំព័រ 535
ម្នាលរេវតី ជាស្រីមានធម៌ដ៏លាមកក្រៃលែង នាងចូរក្រោក ឡើង ។ បេ ។ រឿងរេវតីប្រេតទី ៤ នេះ គប្បីមើលក្នុងរឿងទី ២ នៃមហារថវគ្គទី ៥ ក្នុង វិមានវត្ថុចុះ ។ ចប់ រឿងរេវតីប្រេតទី ៤ ។ អដ្ឋកថា រេវតីប្រេត រឿងនាងរេវតីនេះ មានពាក្យផ្តើមថា ឧដ្ឋេហិ រេវតេ សុបបធម្មេ ដូច្នេះជាដើម ។ ព្រោះហេតុដែលរឿងនោះ មិនមានពិសេសជាងរេវតី វិមានវត្ថុ ព្រោះដូច្នោះ ពាក្យដែលគួរពោលក្នុងអត្ថុប្បត្តិហេតុក្នុងគាថានោះ ពាក្យនោះ គប្បីជ្រាបដោយន័យដែលពោលក្នុងអដ្ឋកថាវិមានវត្ថុ ឈ្មោះថា បរមត្ថទីបនីនោះឯង រឿងនេះ សូម្បីព្រះសង្គីតិកិចារ្យនឹងលើកឡើងកាន់សង្គាយ នា ក្នុងបាលីវិមានវត្ថុ ដោយអំណាចនន្ទិយទេវបុត្ត ក៏គប្បីជ្រាបថា លើកឡើង កាន់សង្គាយនាក្នុងបាលី បេតវត្ថុថា រេវតីបេតវត្ថុ ដោយអំណាចគាថា ដែលទាក់ទងដោយនាងរេវតី ។