អដ្ឋកថា រឿងឧច្ឆុប្រេតទី ៥
ខ្នង ដល់បុរសនោះ នេះជាផលរបស់បាបកម្មនោះឯង ។ ហ៎ បើដូច្នោះ អ្នក គប្បីទៅចាប់អំពៅពីក្រោយខ្នងចុះ លុះចាប់បានហើយ ចូរស៊ីឲ្យឆ្អែតចុះ អ្នក គង់មានចិត្តត្រេកអរ រីករាយ អណ្តែតឡើង ស្រោះស្រាយ ព្រោះតែបាន បរិភោគអំពៅនោះ ។ បុរសនោះ ទៅចាប់យកអំពៅអំពីក្រោយខ្នងរបស់ខ្លួន លុះចាប់យកបានហើយ ក៏ស៊ីអំពៅនោះ ទាល់តែឆ្អែតឆ្អន់ រួចបុរសនោះ មានចិត្តត្រេកអរ រីករាយ អណ្តែតឡើង ស្រស់ស្រាយ ។ ចប់ រឿងឧច្ឆុប្រេតទី ៥ ។ អដ្ឋកថា ឧច្ឆុប្រេត រឿងឧច្ឆុប្រេតនេះ មានពាក្យផ្តើមថា ឥទំ មម ឧច្ឆុវនំ មហន្តំ ដូច្នេះជាដើម ។ អត្ថុប្បត្តិហេតុនៃរឿងនោះដូចម្តេច កាលព្រះមានព្រះភាគគង់នៅវត្តវេឡុវនមហាវិហារ បុរសម្នាក់ចងបាច់អំពៅ ដើរស៊ីអំពៅមួយដើមទៅ ។ លំដាប់ នោះ ឧបាសកម្នាក់ ជាអ្នកមានសីល មានកល្យាណធម៌ មួយអន្លើ ដោយកូនតូចដើរទៅអំពីខាងក្រោយ ។ កុមារឃើញអំពៅហើយ ក៏យំទារថា ចូរឲ្យ ឧបាសកឃើញកូនយំ កាលនឹងសង្គ្រោះបុរសនោះ ទើបចរចានឹង បុរសនោះ ឯបុរសនោះ មិនចរចាអ្វីជាមួយឧបាសកនោះ មិនឲ្យអំពៅដល់ កុមារ ។ ឧបាសកក៏បង្ញាញក្មេងនោះ ហើយពោលថា កុមារនេះយំខ្លាំង សូម អ្នកឲ្យអំពៅដល់ក្មេងនេះមួយកំណាត់ បុរសនោះបានស្តាប់ដូច្នោះ អត់ធន់មិន បាន កើតនូវការអាក់អន់ ទើបបោះអំពៅមួយកំណាត់ទៅក្រោយ ដោយមិន អើពើ ។ សម័យតមក បុរសនោះធ្វើកាលកិរិយាហើយ កើតក្នុងពួកប្រេត ដោយ ភាវៈនៃសេចក្តីលោភដែលគ្របសង្កត់មកយូរ ។ ឈ្មោះថា ផលនៃកម្មនោះ រមែងឃើញដូចគ្នានឹងកម្មរបស់ខ្លួន ព្រោះហេតុនោះ ទើបកើតជាចម្ការអំពៅ ធំ ពេញដោយអំពៅ មានដើមបុនៗអង្រែ មានពណ៌ដូចផ្កាអញ្ជ័ន ពេញ ទីប្រមាណ ៨ ករីស លុះប្រេតនោះចូលទៅកាន់យក ព្រោះចង់បរិភោគ អំពៅក៏វាយប្រេតនោះ ព្រោះហេតុនោះ