អដ្ឋកថា រឿងកុមារប្រេតទី ៦

ក្បាលទី 40 · ទំព័រ 544

កុមារប្រេត កាលព្រះសាស្តាគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ប្រារព្ធ ប្រេត ២ នាក់ ទើបត្រាស់គាថានេះ មានពាក្យផ្តើមថា សាវត្ថី នាម នគរំ ដូច្នេះ ជាដើម ។ បានឮថា ក្នុងក្រុងសាវត្ថី ព្រះបាទកោសលមានឱរស ២ អង្គ គួរឲ្យ ពេញចិត្ត កំពុងនៅក្នុងបឋមវ័យ ស្រវឹងក្នុងវ័យក្មេង ធ្វើការគប់រកនូវភរិយា អ្នកដទៃ ធ្វើកាលកិរិយាហើយ កើតជាប្រេត អាស្រ័យលើខ្នងប្រឡាយ ។ ក្នុងពេលរាត្រី ប្រេតទាំងនោះនាំគ្នាស្រែកយំ ដោយសំឡេងគួរខ្លាច ពួក មនុស្សស្តាប់សំឡេងនោះ នាំគ្នាភិតភ័យ គិតថា កាលពួកយើងធ្វើយ៉ាងនេះ អពមង្គលនេះតែងស្ងប់ ទើបនាំគ្នាថ្វាយមហាទានដល់ភិក្ខុសង្ឃ មានព្រះពុទ្ធ ជាប្រធាន ហើយក្រាបទូលរឿងនោះដល់ព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលឧបាសកនិងឧបាសិកាទាំងឡាយ ព្រោះបានឮសំឡេង នោះ អន្តរាយណាមួយរមែងមិនមានដល់ពួកអ្នកឡើយ ដើម្បីត្រាស់ប្រាប់ ហេតុនៃសំឡេងនោះ បានសម្តែងធម៌ដល់មនុស្សទាំងនោះ ទើបត្រាស់គាថា ថា តថាគតឮថា ក្រុងឈ្មោះសាវត្ថីនៅក្បែរព្រៃហិមពាន្ត ក្នុងក្រុង នោះមានកុមារ ២ នាក់ ជាព្រះរាជបុត្តរបស់ ( ព្រះបាទ បសេនទិកោសល ) ។ ព្រះរាជបុត្តទាំង ២ អង្គនោះជាអ្នក ប្រមាទ ជាអ្នកមានសេចក្តីត្រេកអរ ក្នុងកាមគុណទាំងឡាយ ជាទីត្រេកអរ ជាប់ជំពាក់នឹងសេចក្តីសុខជាបច្ចុប្បន្ន ព្រះរាជ- បុត្តទាំងនោះ មិនបានឃើញសេចក្តីសុខទៅក្នុងអនាគតកាល ឡើយ ។ ព្រះរាជបុត្តទាំងនោះ ទៅកាន់លោកខាងមុខ ចាក អត្តភាពជាមនុស្ស ព្រះរាជបុត្តទាំង ២ នោះ មិនប្រាកដរូប ស្រែកប្រកាសតែអំពើអាក្រក់របស់ខ្លួនក្នុងកាលមុន ។ កាល ទក្ខិណេយ្យបុគ្គលទាំងឡាយមានច្រើន កាលទេយ្យធម៌មាន ពួកយើងមិនអាចដើម្បីធ្វើខ្លួនឲ្យមានសួស្តីតិ