រឿងរាជបុត្តប្រេតទី ៧
( ព្រះមានព្រះភាគត្រាស់សម្តែងរឿងរាជបុត្តប្រេតនេះថា ) ផលរបស់បាបកម្មទាំងឡាយដែលរាជបុត្តធ្វើហើយក្នុងកាលពីដើម គប្បីញាំញីនូវចិត្ត ព្រោះរូប សំឡេង ក្លិន រស ផ្សព្វនិងធម្មារម្មណ៍ ។ រាជបុត្ត ចូលចិត្តនឹងការរាំ ការច្រៀង ការត្រេកអរនិងការសើចចំអកឡកឡឺយដ៏ច្រើន ដើរលេងក្នុងឧទ្យាន រួចចូលទៅក្រុងរាជគ្រឹះវិញ ។ រាជបុត្តនោះ បានឃើញ ឥសី ( ព្រះបច្ចេកពុទ្ធ ) ឈ្មោះសុនេត្តៈ លោកមានចិត្តទូន្មានហើយ មាន ចិត្តតម្កល់មាំ ប្រាថ្នាតិច ប្រកបដោយហិរិ ត្រេកអរតែនឹងចង្ហាន់ក្នុងបាត្រដោយ ការស្វែងរក ។ ក្សត្រចុះពីកដំរីហើយសួរថា បពិត្រលោកដ៏ចម្រើន បានចង្ហាន់ដែរឬទេ ហើយទទួលយកបាត្ររបស់លោក លើកឡើងឲ្យខ្ពស់ បោកបំបែកបាត្រលោក លើដីរដិបរដុប ហើយសើចលេង ដើរចេញទៅ ( និយាយថា ) ខ្ញុំជាកូន របស់ព្រះបាទកិតវៈ នែភិក្ខុ លោកនឹងធ្វើអ្វីដល់ខ្ញុំ ។ ផលដ៏ក្តៅក្រហាយរបស់ បាបកម្មដ៏អាក្រក់នោះឯង នាំរាជបុត្តឲ្យរងទុក្ខពេញពោរក្នុងនរក ។ រាជបុត្ត បានធ្វើអំពើអាក្រក់ ក៏ដល់នូវសេចក្តីទុក្ខក្រៃលែង ក្នុងនរក ប្រាំបួនសែន ( ៩០០០០០ ) ឆ្នាំ ។ ជនពាលទុកជាដេកផ្ងារក្តី ផ្កាប់ក្តី ផ្អៀងទៅខាងឆ្វេង ខាងស្តាំក្តី ជើងឡើងលើក្តី ឈរក្តី រមែងឆេះអស់កាលដ៏យូរ ។ ជនពាល បានធ្វើអំពើអាក្រក់ ក៏ទទួលទុក្ខដ៏ក្រៃលែងក្នុងនរក ច្រើនពាន់ឆ្នាំផង ច្រើន ម៉ឺនឆ្នាំផង ។ បុគ្គលអ្នកមានបាបកម្ម តែងទទួលនូវសេចក្តីទុក្ខដ៏ក្រៃលែង ជាទុក្ខក្តៅផ្សា ប្រាកដដូច្នោះ ព្រោះតែប្រទូស្តនឹងឥសី អ្នកមិនបានប្រទូស្ត