អដ្ឋកថា រឿងរាជបុត្តប្រេតទី ៧

ក្បាលទី 40 · ទំព័រ 551

រាជបុត្តប្រេត កាលព្រះសាស្តាគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ប្រារព្ធ រាជបុត្តប្រេត ទើបត្រាស់គាថានេះ មានពាក្យផ្តើមថា បុព្វេ កតានំ កាម្មានំ ដូច្នេះជាដើម ។ ក្នុងរឿងនោះ ក្នុងអតីតកាល ឱរសរបស់ព្រះបាទកិតវៈ ខុសក្នុងព្រះ បច្ចេកពុទ្ធក្នុងអតីត ឆេះក្នុងនរកច្រើនពាន់ឆ្នាំ ដោយសេសនៃវិបាករបស់កម្ម នោះឯង ទៅកើតក្នុងពួកប្រេត លោកបំណងយករាជបុត្តប្រេតនោះក្នុងទីនេះ ។ រឿងរបស់រាជបុត្តប្រេតនោះ មកដោយពិស្តារ ក្នុងរឿងសានុវាសិប្រេត ខាងដើមនោះឯង ព្រោះដូច្នោះ គួរកាន់យកដោយន័យដែលពោលហើយក្នុង រឿងសានុវាសិប្រេតនោះឯង ។ ពិតហើយ ក្នុងកាលនោះ កាលព្រះថេរៈ ពោលប្រវត្តិរបស់ប្រេតដែលជាញាតិរបស់ខ្លួន ទើបព្រះសាស្តាត្រាស់ថាមិន មែនប្រេតជាញាតិរបស់អ្នកតែម្យ៉ាងបុណ្ណោះទេ ដោយពិត សូម្បីអ្នក ក៏ធ្លាប់ ទៅអំពីលោកនេះ កើតជាប្រេត សោយទុក្ខធំក្នុងអត្តភាពដែលជាអតីតដោយ លំដាប់ ដូច្នេះ កាលព្រះថេរៈនោះទូលអារាធនាហើយ ទើបត្រាស់បេតវត្ថុ នេះថា ផលរបស់បាបកម្មទាំងឡាយ ដែលរាជបុត្តធ្វើហើយក្នុងកាលពី ដើម គប្បីញាំញីនូវចិត្តព្រោះរូប សំឡេង ក្លិន រស ផ្សព្វ និងធម្មារម្មណ៍ ។ រាជបុត្ត ចូលចិត្តនឹងការរាំ ការច្រៀង ការ ត្រេកអរ និងការសើចចំអកឡកឡឺយដ៏ច្រើន ដើរលេងក្នុង ឧទ្យាន រួចចូលទៅក្រុងរាជគ្រឹះវិញ ។ រាជបុត្តនោះ បាន ឃើញឥសី ( ព្រះបច្ចេកពុទ្ធ ) ឈ្មោះសុនេត្តៈ លោកមាន ចិត្តទូន្មានហើយ មានចិត្តតម្កល់មាំ ប្រាថ្នាតិច ប្រកបដោយ ហិរិ ត្រេកអរតែនឹងចង្ហាន់ក្នុងបាត្រដោយការស្វែងរក ។ ក្សត្រចុះពីកដំរីហើយសួរថា បពិត្រលោកដ៏ចម្រើន បាន ចង្ហាន់ដែរឬទេ ហើយទទួលយកបាត្ររបស់លោក លើកឡើង ឲ្យខ្ពស់ បោកបំបែកបាត្រលោក លើដីរដ