រឿងគូថខាទកប្រេតទី ៨

ក្បាលទី 40 · ទំព័រ 557

( ព្រះមោគ្គល្លានឃើញប្រេតនោះហើយសួរថា ) អ្នកដែលអាត្មា ឃើញហើយតើជាអ្វី ងើបអំពីរណ្តៅអាចម៍ ហើយឋិតនៅ អ្នកឯងជាបុគ្គល មានបាបកម្មឥតសង្ស័យ ហេតុអ្វីក៏ស្រែក ។ ( ប្រេតតបថា ) បពិត្រលោកដ៏ចម្រើន ខ្ញុំជាប្រេតទុគ៌ត កើតក្នុងយម លោក បានធ្វើបាបកម្ម ទៅពីមនុស្សលោកនេះ ទៅកាន់បេតលោក ។ ( ព្រះមោគ្គល្លានសួរថា ) អំពើអាក្រក់ដូចម្តេចដែលប្រេតឯងធ្វើហើយ ដោយកាយ វាចា ចិត្ត អ្នកឯងបានទទួលទុក្ខលំបាកនេះ ព្រោះផលបាបកម្ម ដូចម្តេច ។ ( ប្រេតតបថា ) លោកជាចៅអាវាសរបស់ខ្ញុំ ជាអ្នកបឫស្យា ជាអ្នក កំណាញ់ត្រកូល ស្វិតស្វាញ ជេរប្រទេច នៅអាស្រ័យក្នុងផ្ទះរបស់ខ្ញុំ ។ លុះ ខ្ញុំឮពាក្យលោកចៅអាវាសនោះហើយ ក៏ជេរប្រទេចភិក្ខុទាំងឡាយ ព្រោះហេតុតែ ផលកម្មនៃការជេរនោះ បានជាខ្ញុំស្លាប់អំពីលោកនេះទៅ ទៅកើតជា ប្រេត ។ ( ព្រះមោគ្គល្លានសួរថា ) ភិក្ខុដែលមិនមែនជាមិត្តចូលទៅរកត្រកូល របស់អ្នក ដោយតាំងភេទខ្លួនជាមិត្ត ភិក្ខុអ្នកអប្បឥតប្រាជ្ញា លុះបែកធ្លាយ រាងកាយស្លាប់ទៅ តើទៅកាន់គតិដូចម្តេចក្នុងលោកខាងមុខ ។ ( ប្រេតតបថា ) ខ្ញុំឋិតនៅលើទីបំផុតនៃក្បាល នៃភិក្ខុអ្នកមានបាបកម្ម នោះ ឯភិក្ខុអ្នកមានបាបកម្មនោះ ទៅកើតជាប្រេត ជាបរិវាររបស់ខ្ញុំ ( នេះ ឯង ) ។ បពិត្រលោកដ៏ចម្រើន ពួកជនឯទៀតបន្ទោបង់នូវឧច្ចារៈណា ឧច្ចារៈ នោះឯង ទៅជាភោជនរបស់ខ្ញុំ ( រាល់ៗថ្ងៃ ) ខ្ញុំបន្ទោបង់នូវឧច្ចារៈ ណា