អដ្ឋកថា រឿងគូថខាទកប្រេតទី ៩

ក្បាលទី 40 · ទំព័រ 564

នឹងឧច្ចារៈនោះ ( រាល់ៗថ្ងៃ ) ។ ចប់ រឿងគូថខាទកប្រេត ទី ៩ ។ អដ្ឋកថា ទុតិយគូថខាទកប្រេត កាលព្រះសាស្តាគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ប្រារព្ធ ប្រេតបរិភោគលាមកម្នាក់ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា គូថកូបតោ ឧគ្គន្តា ដូច្នេះ ជាដើម ។ រឿងរបស់ស្រីប្រេតនោះ ដូចគ្នានឹងរឿងមុននោះឯង តែក្នុងរឿងនោះ មក ដោយអំណាចឧបាសកថា ឧបាសកបានសាងវិហារ តែក្នុងរឿងនេះ មាន សេចក្តីប្លែកគ្នាថា ឧបាសិកាបានសាងវិហារ ។ ពាក្យដ៏សេសក្នុងផ្ទៃរឿងនិង ក្នុងគាថា មិនមានទីដែលមិនធ្លាប់ពោលទុកឡើយ ។ អដ្ឋកថា ទុតិយគូថខាទកប្រេតចប់