រឿងគណប្រេតទី ១០

ក្បាលទី 40 · ទំព័រ 565

( ព្រះមោគ្គល្លានសួរថា ) នែអ្នករាល់គ្នា អ្នកទាំងឡាយមាន កាយអាក្រាត មានសរីរៈមានសម្បុរមិនស្អាត ស្គមរវាមដោយសរសៃ មាន ឆ្អឹងជំនីររគាមម្លេះ តើអ្នកទាំងឡាយជាអ្វី ។ ( ពួកប្រេតតបថា ) បពិត្រលោកដ៏ចម្រើន យើងខ្ញុំជាប្រេតទុគ៌ត កើត ក្នុងយមលោក លះបង់លោកនេះទៅកាន់បេតលោក ព្រោះតែធ្វើបាបកម្ម ។ ( ព្រះមោគ្គល្លានសួរថា ) ចុះអ្នករាល់គ្នា បានធ្វើអំពើអាក្រក់ដូចម្តេច ដោយកាយ វាចា ចិត្ត លះលោកនេះ ទៅកាន់បេតលោក ព្រោះផលកម្ម អ្វី ។ ( ពួកប្រេតទូលថា ) ពួកយើងបានរើសទ្រព្យកន្លះមាសក នៅនាកំពង់ទឹកដែលឥតទោស ( គ្មានម្ចាស់ថែរក្សា ) នាកាលទេយ្យធម៌ទាំងឡាយ មាន ពួកយើងមិនបានធ្វើទីពឹងដល់ខ្លួន ។ ពួកយើងជាបុគ្គលស្រេកទឹកនាំគ្នា ចូលទៅរកស្ទឹង ទើបឯស្ទឹងនោះក៏ខ្វែប្រែទៅជាស្ទឹងទទេ ក្នុងកាលក្ត្កៅ ពួកយើង នាំគ្នាចូលទៅរកម្លប់ ម្លប់នោះក៏ខ្វែប្រែទៅជាកម្តៅដ៏ក្តៅវិញ ។ ខ្យល់ មានសណ្ឋានដូចជាភ្លើងដ៏ក្តៅ បក់មករកពួកយើង បពិត្រលោកដ៏ចម្រើន ពួកយើងទទួលនូវបាបនោះផង ទទួលនូវបាបកម្មដទៃពីនោះផង ។ ទុកជាពួកយើងដើរទៅកាន់យោជន៍ទាំងឡាយ ជាបុគ្គលឃ្លាន ចង់ស៊ី អាហារ ក៏រកទទួលទានមិនបាន ហើយក៏ត្រឡប់វិលវិញដោយគិតថា ឱហ្ន៎ ពួកយើងជាបុគ្គលឥតបុណ្យទេតើ ។ បពិត្រលោកដ៏ចម្រើន ពួកយើងជា បុគ្គលឃ្លានជ្រុលជ្រប់ ដួលដេកលើផែនដី បម្រះននេលោ ផ្ងារផ្កាប់ លើផែន ដី ។ លុះពួកយើងដួលនៅក្នុងទីនោះហើយ ក៏ក្រោកឡើង ដួលប្រុសទៅ លើផែនដីនោះវិញ ទើបទង្គិចដើមទ្រូងផង ទង្គិចក្បាលផង ឱហ្ន៎ ពួកយើង ជាបុគ្គលឥតបុណ្យទេតើ ។ បពិត្រលោកដ៏ចម្រើន ពួកយើងគួរទទួលនូវ បាបកម្មនោះផង ទទួលនូវបាបកម្មដទៃពីនោះផង នាកាលទេយ្យធម៌ទាំងឡាយ មាន ពួកយើងមិនបានធ្វើនូវទ