អដ្ឋកថា រឿងគណប្រេតទី ១០

ក្បាលទី 40 · ទំព័រ 567

គណប្រេត កាលព្រះសាស្តាគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ប្រារព្ធ ប្រេតជាច្រើន ទើបត្រាស់ព្រះគាថានេះ មានពាក្យផ្តើមថា នគ្គា ទុព្វណ្ណរូបថ ដូច្នេះ ជាដើម ។ បានឮថា ក្នុងក្រុងសាវត្ថី មនុស្សជាច្រើន ជាគណៈ មិនមានសទ្ធា មិនមានការជ្រះថ្លា មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់ចោមរោម ជាអ្នក បែរមុខអំពីសុចរិតមានទានជាដើម មានជីវិតនៅយូរ ព្រោះកាយបែកធ្លាយ ទៅ ទើបកើតក្នុងកំណើតប្រេតក្បែរព្រះនគរ ។ ថ្ងៃមួយ ព្រះមហាមោគ្គល្លាន កំពុងត្រាច់បិណ្ឌបាតក្នុងក្រុងសាវត្ថី ឃើញពួកប្រេតក្នុងរវាងផ្លូវ ក៏សួរដោយ គាថាថា នែអ្នករាល់គ្នា អ្នកទាំងឡាយ មានកាយអាក្រាត មានសរីរៈ មានសម្បុរមិនស្អាត ស្គមរវាមដោយសរសៃ មានឆ្អឹងជំនីរ រគាមម្លេះ តើអ្នកទាំងឡាយជាអ្វី ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា ទុព្វណ្ណរូបថ សេចក្តីថា អ្នកមានរូបរាង មានពណ៌សម្បុរគួរខ្ពើម ។ បទថា កេ នុ តុម្ញេត្ថ បានដល់ ពួកអ្នកជាអ្នកណា ហ្ន៎ ព្រះមហាមោគ្គល្លានហៅប្រេតទាំងនោះដោយសមគួរដល់ខ្លួនថា មារិសា ( អ្នកនិរទុក្ខ ) ។ ប្រេតបានស្តាប់ដូច្នោះ ទើបនាំគ្នាប្រកាសភាពដែលខ្លួនជាប្រេត ដោយ គាថាថា បពិត្រលោកដ៏ចម្រើន យើងខ្ញុំជាប្រេតទុគ៌ត កើតក្នុងយម- លោក លះបង់លោកនេះ ទៅកាន់បេតលោក ព្រោះតែធ្វើបាប កម្ម ដូច្នេះ ។ ត្រូវព្រះថេរៈសួរដល់កម្មដែលខ្លួនធ្វើទៀត ដោយគាថាថា ចុះអ្នករាល់គ្នា បានធ្វើអំពើអាក្រក់ដូចម្តេច ដោយកាយ វាចា ចិត្ត លះលោកនេះ ទៅកាន់បេតលោក ព្រោះផលកម្មអ្វី ដូច្នេះ ។ ប្រេតបានពោលកម្មដែលខ្លួនធ្វើដោយគាថាថា ពួកយើងបានរើសទ្រព្យកន្លះមាសក នៅនាកំពង់ទឹកដែលឥត ទោស ( គ្មានម្ចាស់ថែរក្សា ) នាកាលទេយ្យធម៌ទាំងឡាយ មាន ពួកយើងមិនបា