រឿងបាដលិបុត្តប្រេតទី ១១
ក្បាលទី 40 · ទំព័រ 571
( វេមានិកប្រេតពោលថា ) ពួកសត្វនរកក្តី ពួកកំណើត តិរច្ឆានក្តី ពួកប្រេតក្តី ពួកអសុរក្តី ពួកមនុស្សនឹងទេវតាក្តី នាងបានឃើញឬ ទេ នាងបានឃើញផលកម្មដែលខ្លួនបានធ្វើហើយដោយខ្លួនឯងដែរឬទេ ខ្ញុំ នឹងនាំនាងទៅបាដលិបុត្ត មិនមានអ្នកចោមព័ទ្ធបាន បើនាងទៅដល់បាដលិបុត្ត នោះហើយ ចូរធ្វើកុសលកម្មចុះ ។ នាងនោះតបថា បពិត្រយក្ស អ្នកជាបុគ្គលប្រាថ្នាប្រយោជន៍ឲ្យខ្ញុំ បពិត្រ ទេវតា អ្នកជាបុគ្គលប្រាថ្នាសេចកក្តីចម្រើនឲ្យខ្ញុំ ខ្ញុំនឹងធ្វើតាមសំដីរបស់អ្នក អ្នកជាអាចារ្យរបស់ខ្ញុំ ។ ពួកសត្វនរកក្តី ពួកកំណើតតិរច្ឆានក្តី ពួកប្រេតក្តី ពួកអសុរក្តី ពួកមនុស្សនិងទេវតាក្តី ខ្ញុំបានឃើញហើយ ខ្ញុំបានឃើញផលកម្ម របស់ខ្លួនដោយខ្លួនឯង ខ្ញុំនឹងធ្វើបុណ្យទាំងឡាយឲ្យច្រើន ។ ចប់ រឿងបាដលិបុត្តប្រេតទី ១១ ។