អដ្ឋកថា រឿងបាដលិបុត្តប្រេតទី ១១
បដលិបុត្តប្រេត កាលព្រះសាស្តាគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ប្រារព្ធ វេមានិកប្រេតម្នាក់ ទើបត្រាស់ព្រះគាថានេះ មានពាក្យផ្តើមថា ទិដ្ឋា តយានិ រយា តិរច្ឆានយោនិ ដូច្នេះជាដើម ។ បានឮថា ឈ្មួញអ្នកក្រុងសាវត្ថី និងអ្នកក្រុងបាដលិបុត្តជាច្រើន ចេញ សំពៅទៅកាន់សុវណ្ណភូមិ បណ្តាឈ្មួញទាំងនោះ ឈ្មួញម្នាក់ជាឧបាសកមាន ជំងឺ មានចិត្តប្រតិព័ទ្ធក្នុងមាតុគ្រាម បានធ្វើកាលកិរិយាហើយ ។ គាត់សូម្បី បានធ្វើកុសល ក៏មិនចូលដល់ទេវលោក កើតត្រឹមតែវេមានិកប្រេត កណ្តាល មហាសមុទ្ទ ព្រោះជាអ្នកមានចិត្តប្រតិព័ទ្ធក្នុងមាតុគ្រាម ។ ស្រីដែលវេមានិ កប្រេតនោះមានចិត្តប្រតិព័ទ្ធ ក៏ចេញសំពៅទៅកាន់សុវណ្ណភូមិ ។ លំដាប់ នោះ ប្រេតនោះ បំណងនឹងចាប់ស្រីនោះ ទើបរារាំងមិនឲ្យសំពៅទៅ ។ លំដាប់ នោះ ឈ្មួញទាំងឡាយពិចារណាថា ព្រោះហេតុអ្វីហ្ន៎ ទើបសំពៅមិនទៅ ទើបឲ្យចាប់ស្លាក ដើម្បីរកមនុស្សកាឡកណ្ណី ស្លាកបានធ្លាក់ដល់ស្រីនោះឯង អស់វារៈ ៣ ដង ដោយឫទ្ធិរបស់អមនុស្ស ។ ពួកឈ្មួញឃើញស្រីដែល វេមានិកប្រេតមានចិត្តប្រតព័ទ្ធនោះ ទើបទម្លាក់ក្បូនឫស្សីក្នុងសមុទ្រ ឲ្យស្រី នោះចុះទៅលើក្បូនឫស្សីនោះ គ្រាន់តែស្រីនោះចុះទៅ សំពៅក៏បែរមុខទៅកាន់ សុវណ្ណភូមិដោយរហ័ស ។ អមនុស្សលើកស្រីនោះឡើងកាន់វិមានរបស់ ខ្លួន អភិរម្យជាមួយស្រីនោះ ។ កាលកន្លងទៅមួយឆ្នាំ ស្រីនោះក៏កើតអផ្សុក កាលនឹងសូមប្រេតនោះ ទើបពោលថា ខ្ញុំនៅទីនេះមិនបានសាងប្រយោជន៍ ដើម្បីសម្បរាយភព បពិត្រ