រឿងអម្ពវនប្រេតទី ១២
( ពួកពាណិជ្ជសួរថា ) ស្រះបោក្ខរណីរបស់នាងនេះ ជាទី ត្រេកអរដោយប្រពៃផង មានផ្ទៃដ៏ស្មើផង មានកម្ពស់ល្អផង មានទឹកច្រើន ផង មានផ្ការីកល្អផង មានហ្វូងកន្លង់ហើរឆ្វៀលឆ្វាត់ផង ស្រះបោក្ខរណីជាទី ពេញចិត្តនេះ នាងបានដោយហេតុដូចម្តេច ។ មួយទៀត អម្ពវនរបស់នាង នេះ ជាទីត្រេកអរ ដោយប្រពៃផង កាន់ផ្លែគ្រប់រដូវផង មានផ្ការីកជានិច្ច មានហ្វូងកន្លង់ច្រើនចោមរោមផង តើវិមាននេះ នាងបានមកដោយហេតុអ្វី ។ ( វេមានិកប្រេតតបថា ) ខ្ញុំបានស្រះបោក្ខរណីជាទីត្រេកអរ និងអម្ពវនវិមានជាទីត្រេកអរនេះ ព្រោះតែធីតារបស់ខ្ញុំ បានប្រគេនទឹកស្វាយទុំនិង បបរនិងម្លប់ដ៏ត្រជាក់ជាទីត្រេកអរក្នុងទីនេះ ។ ( ធីតាពោលថា ) ចូរអ្នកសំឡឹងមើលផលរបស់ទាននិងការទូន្មាននូវ ឥន្ទ្រិយនិងការសង្រួមដែលឃើញច្បាស់ដោយខ្លួនឯង ខ្ញុំ ( ពីដើម ) ជា ទាសី ឥឡូវបានជាកូនប្រសារស្រីក្នុងត្រកូលរបស់លោកនិងជាធំត្រួតត្រាផ្ទះ របស់លោក ។ ( ថ្ងៃនោះព្រះមានព្រះភាគទ្រង់ប្រមើលមើលឃើញឧបនិស្ស័យនៃស្រីនោះហើយត្រាស់ថា ) របស់ដែលមិនត្រេកអរ រមែងប្រព្រឹត្តក ន្លងបុគ្គលអ្នកប្រមាទ ដោយសភាពនៃរបស់ជាទីត្រេកអរ របស់ដែលមិន ស្រឡាញ់រមែងប្រព្រឹត្តកន្លងបុគ្គលអ្នកប្រមាទ ដោយសភាពនៃ របស់ជាទី ស្រឡាញ់ ទុក្ខតែងប្រព្រឹត្តកន្លងបុគ្គលអ្នកប្រមាទ ដោយសភាពនៃសេចក្តី សុខ ។ ចប់ រឿងអម្ពវនប្រេតទី ១២ ។