អដ្ឋកថា រឿងអក្ខរុក្ខប្រេតទី ១៣
ឧបាសកនោះធ្វើដំណើរមកតាមផ្លូវ រទេះក៏បាក់ក្នុងព្រៃ ។ លំដាប់នោះ បុរសម្នាក់បានយកដឹងនិងពូថៅដើម្បី កាប់ឈើ ចេញអំពីផ្ទះរបស់ខ្លួន ត្រាច់ទៅក្នុងព្រៃ ដល់ទីនោះ ជួបឧបាសក ដែលកំពុងទោមនស្ស ព្រោះរទេះបាក់ភ្លៅ ទើបគិតថា ឈ្មួញនេះ លំបាក ក្នុងព្រៃ ព្រោះផ្លូវរទេះបាក់ អាស្រ័យសេចក្តីអនុគ្រោះ ទើបកាប់ឈើមក អបភ្លៅរទេះឲ្យមាំទាំ ហើយប្រកបរទេះឲ្យធ្វើដំណើរទៅ ។ សម័យក្រោយមកបុរសនោះ ធ្វើកាលកិរិយាហើយ កើតជាភុម្មទេវតា ក្នុងព្រៃនោះឯង ពិចារណាដល់កម្មរបស់ខ្លួន ក្នុងវេលារាត្រី ក៏ទៅកាន់ផ្ទះ ឧបាសកនោះ ឈរត្រង់ទ្វារផ្ទះ ពោលគាថា បុរសបុគ្គលឲ្យរបស់ណារបស់នោះ មិនមាន ( ផលត្រឹមតែ ប៉ុណ្ណោះ ) ទេ បុគ្គលគប្បីឲ្យទាន លុះឲ្យទានហើយ រមែង ឆ្លងទុក្ខទាំង ២ យ៉ាង ( ទុក្ខក្នុងបច្ចុប្បន្ននិងបរលោក ) រមែងបានប្រទះសុខទាំង ២ ព្រោះតែទាននោះ ចូរអ្នកភ្ញាក់ រឮក ចូរអ្នកកុំធ្វេសប្រហែស ( ក្នុងទាន ) ឡើយ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា យំ ទទាតិ ន តំ ហោតិ សេចក្តីថា ទាយករមែងឲ្យទេយ្យធម៌ណា ទេយ្យធម៌នោះឯង រមែងមានដោយភាពជា ផលនៃទាននោះក្នុងបរលោក ដោយពិត ទានដទៃដែលមានផលគួរប្រាថ្នាគួរ ពេញចិត្ត មានច្រើននោះឯង ព្រោះដូច្នោះ អ្នកទាំងឡាយចូរឲ្យទាន គឺចូរ ឲ្យទានដោយប្រការណាមួយនោះឯង ។ ភុម្មទេវតាពោលហេតុក្នុងសេចក្តី នោះថា កាលឲ្យហើយរមែងរួចផុតចាកទុក្ខនិងការវិនាសទាំង ២ អធិប្បាយ ថា កាលឲ្យទានហើយរមែងផុតទុក្ខនិងសេចក្តីវិនាសទាំងបច្ចុប្បន្នទាំងសម្បរាយភព ។ ក្នុងពាក្យថា ឧភយំ តេន ទានេន គច្ឆតិ នេះ គប្បីប្រកប សេចក្តីដូច្នេះថា ព្រោះការឲ្យនោះ បុគ្គលនោះរមែងចូលដល់ គឺរមែងជួបនូវ