អដ្ឋកថា រឿងភោគសំហរប្រេតទី ១៤

ក្បាលទី 40 · ទំព័រ 587

បទថា សមេន វិសមេន ច បាន ដល់ ដោយប្រពៃតាមធម៌និងមិនតាមធម៌ ម្យ៉ាងទៀត សេចក្តីថា ឥឡូវនេះ បុគ្គលដទៃៗ ប្រើប្រាស់ភោគៈនោះដែលខ្ញុំប្រមូលមិនប្រកបដោយធម៌ ដែល ជាការប្រកបដោយធម៌មិនពិត ។ បទថា មយំ ទុក្ខស្ស ភាគិនី សេចក្តីថា ឯពួកយើង ឥឡូវនេះ ជាអ្នកមានចំណែកនៃទុក្ខធំ ដែលទាក់ទងក្នុងកំណើត ប្រេត គឺសោយទុក្ខធំ ព្រោះខ្លួនមិនបានធ្វើសុចរិតណាមួយ ធ្វើតែទុច្ចរិត ។ ព្រះមានព្រះភាគ ត្រាស់គាថាដែលស្រីប្រេតនោះពោលហើយយ៉ាងនេះ ក៏ត្រាស់ប្រវត្តិរបស់ប្រេតទាំងនោះ ហើយទ្រង់ធ្វើរឿងនោះឲ្យជាអត្ថុប្បត្តិហេតុ ទ្រង់សម្តែងធម៌ដល់បរិស័ទដែលដល់ព្រមហើយ ទ្រង់ប្រកាសនូវសច្ចៈឲ្យក្រៃលែង ក្នុងកាលចប់សច្ចៈ មហាជនសម្រេចសោតាបត្តិផលជាដើម ដូច្នេះ ។ អដ្ឋកថា ភោគសំហរប្រេតចប់