រឿងសេដ្ឋីបុត្តប្រេតទី ១៥

ក្បាលទី 40 · ទំព័រ 589

( ពួកសត្វនរកស្រែកថា ) ពួកយើងឆេះនៅក្នុងនរកពេញ ប្រាំមួយម៉ឺន ( ៦០០០០ ) ឆ្នាំគ្រប់គ្រាន់ តើទីបំផុតនឹងមានក្នុងវេលាណា ។ ពួកយើងមិនមានទីបំផុតទេ ពួកយើងនឹងមានទីបំផុតមកពីណា ទីបំផុតនឹង មិនប្រាដកដល់យើងឡើយ ម្នាលអ្នក ព្រោះតែខ្ញុំក្តី អ្នកក្តី បានធ្វើបាប ។ ពួកយើងរស់នៅដោយលំបាក ព្រោះទេយ្យធម៌មាន យើងមិនបានឲ្យ កាល ទេយ្យធម៌មាន យើងមិនបានធ្វើទីពឹងដល់ខ្លួនសោះ ។ ប្រសិនបើខ្ញុំ បាន រដោះរួចចាកនរកនេះទៅ បានកើតជាមនុស្ស សូមជាអ្នកបរិបូណ៌ដោយសីល ធ្វើកុសលឲ្យច្រើន អំពីកាលដឹងក្តីទៅ ។ ចប់ រឿងសេដ្ឋិបុត្តប្រេតទី ១៥ ។