អដ្ឋកថា រឿងសេដ្ឋីបុត្តប្រេតទី ១៥

ក្បាលទី 40 · ទំព័រ 590

សេដ្ឋិបុត្តប្រេត រឿងប្រេតដែលជាកូនសេដ្ឋីនេះ មានពាក្យផ្តើមថា សដ្ឋិវស្សសហស្សានិ ដូច្នេះ ជាដើម ។ រឿងនេះមានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន ក្រុងសាវត្ថី សម័យនោះឯង ព្រះបាទបសេនទិកោសល ទ្រង់ប្រដាប់តាក់តែងហើយ ទ្រង់ឡើងកាន់កដំរី ដ៏ប្រសើរ ប្រពាសព្រះនគរដោយឫទ្ធិដ៏ធំ ដោយរាជានុភាពដ៏ធំ ទ្រង់ទត ឃើញស្រីម្នាក់ មានចំណែកប្រៀបដោយទេពអប្សរ ព្រោះបរិបូណ៌ដោយរូប បើកបង្អួចលើប្រាសាទមួយ សម្លឹងមើលការតាក់តែងអង្គរបស់ព្រះរាជា ព្រះរាជា មានចិត្តចោមរោម ដោយកិលេសមួយរំពេច ក្នុងអារម្មណ៍ដែលមិនធ្លាប់ ឃើញ សូម្បីមានស្នំក្នុងរាជវាំងដែលជាអ្នកសម្បូរដោយគុណ មានត្រកូល រូបនិងអាចារជាដើម ក៏នៅតែមានចិត្តប្រតិព័ទ្ធក្នុងស្រីនោះ ដោយចិត្តដែល ឃុំគ្រងបានលំបាក ជាធម្មជាតកើតរហ័សជាសភាវៈ ទើបបានឲ្យសញ្ញាដល់ អ្នកអង្គុយខាងក្រោយថា ចូរអ្នកពិចារណាមើលប្រាសាទនេះ និងស្រីនេះ ហើយយាងចូលទៅកាន់ព្រះរាជវាំង រឿងដទៃទាំងអស់ គប្បីជ្រាបដោយន័យ ដែលពោលមកហើយក្នុងអម្ពសក្ខរប្រេតនោះឯង ។ ឯសេចក្តីប្លែកគ្នា មានដូចតទៅនេះ ។ ក្នុងរឿងនោះ បុរសមកក្នុងពេល ដែលព្រះអាទិត្យមិនទាន់អស្តង្គត ឆ្មាំទ្វារក៏បិទទ្វារនគរ ទើបដាក់ដីពណ៌អរុណ និងផ្កាឧប្បលដែលខ្លួននាំមកត្រង់ទ្វារព្រះនគរ ហើយចូលទៅកាន់វត្តជេតពន មហាវិហារ ដើម្បីដេក ។ ឯព្រះរាជាយាងចូលព្រះក្រឡាបន្ទំដ៏មានសិរី ក្នុង គ្រាមជ្ឈិមយាម ទ្រង់បានឮសំឡេង ៤ មាត់ថា ស ន ទុ សោ ដោយ