រឿងសដ្ឋិកូដសហស្សប្រេតទី ១៦
( ថ្ងៃមួយព្រះមោគ្គល្លានសួរថា ) ហេតុអ្វីអ្នកដូចមនុស្សឆ្កួត ស្ទុះចុះស្ទុះឡើង ដូចម្រឹគភ្ញាក់ផ្អើល អ្នកមានបាបកម្មមិនមានសង្ស័យ ហេតុ អ្វីក៏អ្នកស្រែក ។ ( ប្រេតតបថា ) បពិត្រលោកដ៏ចម្រើន ខ្ញុំជាប្រេតទុគ៌ត កើតក្នុង យមលោក ទៅពីមនុស្សលោកនេះទៅកាន់បេតលោក ព្រោះតែធ្វើបាបកម្ម ។ មានញញួរដែកពេញចំនួនប្រាំមួយម៉ឺន ( ៦០០០០ ) ដ៏គ្រប់គ្រាន់ តែង ធ្លាក់លើក្បាលរបស់ខ្ញុំ ញញួរដែកទាំងនោះ ទម្លាយនូវក្បាលរបស់ខ្ញុំ ។ ( ព្រះមោគ្គល្លានសួរថា ) ចុះអ្នកបានធ្វើអំពើអាក្រក់ដោយកាយ វាចា ចិត្ត ដូចម្តេច បានជាអ្នកលះលោកនេះ ទៅកើតក្នុងបេតលោក ព្រោះផលកម្ម អ្វី ។ ញញួរដែកពេញប្រាំមួយម៉ឺន ( ៦០០០០ ) ដ៏គ្រប់គ្រាន់ ធ្លាក់ មកលើក្បាលរបស់អ្នក ញញួរដែកទាំងនោះវាយទម្លាយក្បាល ។ ( ប្រេតតបថា ) កាលណោះ ខ្ញុំបានឃើញព្រះបច្ចេកពុទ្ធ ព្រះនាម សុនេត្ត លោកមានឥន្ទ្រិយចម្រើនដោយអរិយមគ្គ គង់ក្រោមម្លប់ឈើលោក មានឈាន ឥតមានភ័យភិតមកពីទីណាទេ ។ ខ្ញុំបាញ់ទម្លាយព្រះកេសលោក ដោយការប្រហារដោយក្រួស សេចក្តីទុក្ខនេះ សម្រេចដល់ខ្ញុំ ព្រោះតែផលកម្ម នៃការប្រហារនោះ ។ ( ព្រោះហេតុនោះ ) បានជាញញួរដែក ពេញ ប្រាំមួយម៉ឺន ( ៦០០០០ ) ដ៏គ្រប់គ្រាន់ ធ្លាក់មកលើក្បាលរបស់ខ្ញុំ ញញួរ ដែកទាំងនោះវាយទម្លាយក្បាលរបស់ខ្ញុំ ។ ( ព្រះមោគ្គល្លានតបថា ) ម្នាលបុរសអាក្រក់ សមតាមសេចក្តីប្រ- ព្រឹត្តរបស់អ្នកហើយ ត្រង់ដែលញញួរដែកពេញប្រាំមួយហ្មឺន ( ៦០០០០ ) ដ៏គ្រប់គ្រាន់ ធ្លាក់មកលើក្បាលរបស់អ្នក ញញួរដែកទាំងនោះ ក៏វាយទម្លាយ ក្បាលរបស់អ្នក ។ ចប់ រឿងសដ្ឋីកូដសហស្សប្រេត ទី ១៦ ។ ឧទ្ទាន នៃមហាវគ្គ ទី ៤ នោះគឺ និយាយអំពីរឿងអម្ពសក្ខរប្រេត ១ សេ