អដ្ឋកថា រឿងសដ្ឋិកូដសហស្សប្រេតទី ១៦

ក្បាលទី 40 · ទំព័រ 597

សដ្ឋីកូដសហស្សប្រេត កាលព្រះសាស្តាគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ប្រារព្ធ ប្រេតម្នាក់ ទើបត្រាស់គាថានេះ មានពាក្យផ្តើមថា កឹ នុ ឧម្មត្តរូបេវ ដូច្នេះ ជាដើម ។ បានឮថា ក្នុងអតីតកាល ក្នុងក្រុងពារាណសី មានបុរសខ្វិនម្នាក់ ជា អ្នកជំនាញក្នុងការផ្ទាត់គ្រាប់ក្រួស ចូលដល់នូវភាពជាអ្នកសម្រេចនូវសិប្បៈ ក្នុងការផ្ទាត់គ្រាប់ក្រួសនោះ ។ គេអង្គុយក្រោមដើមជ្រៃក្បែរទ្វារព្រះនគរ ធ្វើ ស្លឹកជ្រៃជារូបដំរី រូបសេះ រូបមនុស្ស រូបរថ រូបផ្ទះកំពូល រូបទង់ និង រូបក្អមទឹកដែលមានទឹកពេញជាដើម ដោយការផ្ទាត់គ្រាប់ក្រួស ។ ពួកក្មេង ក្នុងព្រះនគរបានឲ្យទ្រព្យមួយមាសកខ្លះ កន្លះមាសកខ្លះ ដើម្បីជាប្រយោជន៍ ដល់ការលេងរបស់ខ្លួន ឲ្យបុរសនោះសម្តែងសិប្បៈទាំងនោះតាមគាប់ចិត្ត ។ សម័យថ្ងៃមួយ ព្រះបាទពារាណសីចេញអំពីព្រះនគរ ចូលទៅកាន់គល់ ជ្រៃនោះ ឃើញការចែករូបផ្សេងៗ ជារូបដំរីជាដើម ដែលជាប់លើស្លឹកជ្រៃ ទើបត្រាស់សួរពួកមនុស្សថា នរណាហ្ន៎ធ្វើការចែករូបផ្សេងៗយ៉ាងនេះ ត្រង់ ស្លឹកជ្រៃទាំងឡាយនេះ ពួកមនុស្សចង្អុលឲ្យទតបុរសខ្វិននោះ ហើយទូលថា បពិត្រព្រះអង្គ បុរសនេះជាអ្នកធ្វើ ។ ព្រះរាជាឲ្យហៅបុរសខ្វិននោះមក ហើយត្រ ាស់យ៉ាងនេះថា នែអ្នក អ្នកអាចយកអាចម៌ពពែ ដាក់ឲ្យពេញពោះរបស់ បុរសម្នាក់ដែលយើងចង្អុលបង្ញាញ ជាអ្នកពោលនឹងយើងបានដែរឬហ្ន៎ ។ បុរសខ្វិនទូលថា បានព្រះអង្គ ។ ព្រះរាជានាំបុរសខ្វិននោះ ចូលទៅកាន់ព្រះរាជ វាំងរបស់ព្រះអង្គ ទ្រង់ធុញទ្រាន់នឹងបុរោហិតដែលនិយាយច្រើន ទើប