និទានកថា

ក្បាលទី 41 · ទំព័រ 2

អ្នកទាំងឡាយ ចូរស្តាប់នូវគាថាទាំងឡាយ ប្រកបដោយ ប្រយោជន៍ របស់ព្រះថេរៈទាំងឡាយ អ្នកមានចិត្តចម្រើនហើយ កាលបន្លឺ ឡើងដូចជាសីហៈ ជាសត្វមានចង្កូមដែលបន្លឺទៀបច្រកនៃភ្នំ ព្រះថេរៈទាំងឡាយ តាមនាម តាមគោត្ត តាមវិហារធម៌ តាមអធ្យាស្រ័យ ប្រកបដោយ ប្រាជ្ញា ជាបុគ្គលមិនខ្ជិលច្រអូស ចម្រើនវិបស្សនាក្នុងទីនោះៗ បានពាល់ ត្រូវអច្ចុតបទ គឺ ព្រះនិព្វាន ពិចារណានូវគុណសម្បត្តិដែលលោកបានធ្វើស្រេច ហើយ បានសម្តែងហើយនូវសេចក្តីដូចតទៅនេះ ។