គន្ថារម្ភកថា

ក្បាលទី 41 · ទំព័រ 3

កថាផ្តើមបករណ៍ ខ្ញុំសូមថ្វាយបង្គំព្រះលោកនាថ ទ្រង់មានព្រះទ័យ ពេញដោយមហា ករុណាទិគុណ ទ្រង់ដល់នូវត្រើយនៃសាគរ គឺញេយ្យធម៌ហើយ ទ្រង់សម្តែង ធម៌ដ៏ល្អិតជ្រាលជ្រៅ មានន័យដ៏វិចិត្រ ។ ខ្ញុំសូមថ្វាយបង្គំព្រះធម៌ដ៏ឧត្តម ដែលសម្តេចព្រះសម្មាសម្ពុទ្ធ ទ្រង់បូជា ហើយ ដែលជាគ្រឿងនាំបុគ្គលសម្បូរដោយវិជ្ជានិងចរណៈចេញចាកលោក ។ ខ្ញុំសូមថ្វាយបង្គំព្រះអរិយសង្ឃ ដែលសម្បូរដោយគុណ មានសីល ជាដើម តាំងមាំក្នុងមគ្គ និងផល ជាស្រែបុណ្យដ៏ប្រសើរ ។ ដោយតេជានុភាពនៃបុណ្យ ដែលកើតអំពីការថ្វាយបង្គំព្រះរតនត្រ័យដូច ពណ៌នាមកនេះ ខ្ញុំសូមរួចចាកអន្តរាយក្នុងទីគ្រប់ស្ថានសព្វកាល ។ គាថា ឯណាដែលប្រាសចាកអាមិស ដែលព្រះថេរៈទាំងឡាយ ជាអ្នកមានកិច្ចធ្វើស្រេច ហើយ ជាតាទិបុគ្គល មានព្រះសុភូតិត្ថេរជាដើមនិងព្រះថេរីទាំងឡាយ ភាសិតហើយ គាថាទាំងឡាយឯណាដែលជ្រាលជ្រៅ ល្អិត ស្តាប់ហើយ ដោយវិធី មានឧទានជាដើម បដិសំយុត្តដោយសុញ្ញតធម៌ ប្រកាសធម៌របស់ ព្រះអរិយៈ ព្រះធម្មសង្គាហកាចារ្យទាំងឡាយ ដែលជាតាទិបុគ្គល ជាអ្នក ស្វែងរកគុណធំ រួបរួមគាថាទាំងនោះទុកក្នុងគម្ពីរខុទ្ទកនិកាយ ដោយឈ្មោះ ឈ្មោះថា ថេរគាថា និង ថេរីគាថា ។ សេចក្តីពិត ការរចនាអដ្ឋកថា ពណ៌នា សេចក្តីតាមលំដាប់បទ មានអត្ថជ្រាលជ្រៅ ដែលខ្ញុំធ្វើ មិនមែនជារបស់ដែល ធ្វើបានងាយ ព្រោះជាអត្ថដែលគប្បីឈមចុះបានដោយបញ្ញាដ៏ជ្រាលជ្រៅ ។ តែព្រោះអដ្ឋកថា ជួយទ្រទ្រង់សាសនារបស់ព្រះសាស្តាទុកបាន ទាំង វិនិច្ឆ័យរបស់បណ្តាបុព្វាចារ្យ ដែលប្រៀបដូចរាជសីហ៍ ក៏នឹងតាំងនៅផង ដូច្នោះ ទើបខ្ញុំសូមចងអដ្ឋកថាថេរគាថា និងថេរីគាថា ពេញកម្លាំងសមត្ថភាព ដោយទាញយកវិនិច្ឆ័យរបស់បណ្តាបុព្វាចារ្យនោះជាគោ