អត្ថរបស់ សីហ សព្ទ

ក្បាលទី 41 · ទំព័រ 10

មកក្នុងអត្ថថា ព្រះតថាគត ដូចក្នុងប្រយោគជាដើមថា សីហោតិ ខោ ភិក្ខវេ តថគតស្សេតំ អធិវចនំ អរហតោ សម្មាសម្ពុទ្ធស្ស ម្នាលភិក្ខុ ទាំងឡាយ ត្រង់ពាក្យថាសត្វសីហៈនេះ ជាឈ្មោះរបស់ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ ដូច្នេះ ។ ក្នុងគាថានេះ សីហ សព្ទ គប្បីជ្រាបថា មានអត្ថប្រៀបធៀបោ ( ដូច សីហៈ ) ដូច សីហ សព្ទ ប្រើក្នុងអត្ថប្រៀបធៀបោជាមួយពាក្យថា តថាគត ក្នុងទីនោះ ។ ព្រោះដូច្នោះ ទើបពាក្យថា សីហានំវ កាត់បទជា សីហានំ ឥវ ប្រែថា ដូចរាជសីហ៍ លុបស្រះចេញដោយអំណាចសន្ធិ ដូចក្នុងប្រយាគជាដើមថា ឯវំ ស តេ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា ឥវ ត្រឹមតែជានិបាត ។ បទថា សុណាថ ជាបទអាខ្យាត ក្រៅអំពីនេះជាបទនាម ។ បទថា សីហានំវ ជាឆដ្ឋីវិភត្តិ ប្រើក្នុងការយោងសេចក្តី ។ ឯការយោងសេចក្តី ក្នុង គាថានេះ ទោះបីលោកមិនបានពោលទុកដោយសរុបក៏ពិត តែដោយ អត្ថ រមែងឈ្មោះថា លោកពោលទុកហើយនោះឯង ព្រោះដូចកាលពោលថា ឱដ្ឋស្សេវ មុខំ ឯតស្ស ក៏ស្មើគ្នានឹងពោលថា ឱដ្ឋស្ស មុខំ វិយ មុខំ ឯតស្ស មុខរបស់បុគ្គលនោះដូចមុខឱដ្ឋ យ៉ាងណា ក្នុងសេចក្តីនេះក៏ដូច្នោះ កាលពោលថា សីហានំវ ក៏ស្មើគ្នានឹងពោលថា សីហានំ នាទោ វិយ ដូចការបន្លឺនៃសីហៈ ដូច្នេះ ។ បើបន្ថែមសព្ទថា មុខ ចូលក្នុងបទថា ឱដ្ឋស្សេវ បានសោត សូម្បីក្នុងបទថា សីហានំវ នេះ ក៏ចូរបន្ថែមបទថា នទន្តានំ ចូលបានដូចគ្នា ព្រោះដូច្នោះ ទើបបទថា នទន្តានំ ជាបទពង្រីក របស់បទថា សីហានំវ ។ បទថា នទន្តានំ ជាពាក្យសម្តែងដល់ការទាក់ទងគ្នានៃបទថា សីហានំវ នោះ ដោយជាពាក្យពង្រីករបស់ពាក្យថា សីហានំ ។