អដ្ឋកថា គាថាព្រះសុភូតិត្ថេរ

ក្បាលទី 41 · ទំព័រ 41

ឥឡូវនេះ នឹងពណ៌នាអត្ថនៃគាថាទាំងឡាយដែលប្រព្រឹត្តទៅ ហើយ ដោយន័យជាដើមថា ឆន្នា មេ កុដិកា ដូច្នេះ ព្រោះហេតុដែលខ្ញុំ ពោលប្រកាសការប្រព្រឹត្តទៅនៃរឿងរ៉ាវរបស់គាថានោះៗ ការពណ៌នាសេចក្តី នេះ ទើបប្រាកដ និងដឹងបានងាយ ដូច្នោះ ខ្ញុំនឹងប្រកាសអត្ថុប្បត្តិហេតុទុក ក្នុងគាថានោះ ហើយពណ៌នាសេចក្តី ។ បណ្តាគាថាទាំងនោះ បទថា ឆន្នា មេ កុដិកា ជាដើម មានអត្ថុប្បត្តិ ហេតុដូចម្តេច ខ្ញុំនឹងពោលដូចតទៅនេះថា បានឮមកថា ក្នុងទីបំផុតនៃមួយសែនកប្ប រាប់អំពីភទ្ទកប្បនេះ កាល ព្រះមានព្រះភាគព្រះនាមថាបទុមុត្តរៈ ដែលជានាថរបស់សត្វលោក មិនទាន់ កើតឡើង ទារកម្នាក់កើតហើយដល់ព្រាហ្មណមហាសាល ក្នុងនគរឈ្មោះ ហង្សវតី ព្រាហ្មណ៍បានដាក់ឈ្មោះទារកនោះថា នន្ទមាណព ។ នន្ទមាណព នោះ ចម្រើនវ័យហើយ រៀននូវត្រៃវេទ កាលមិនឃើញវត្ថុដែលជាសារៈ ក្នុងត្រៃវេទទើបបួសជាឥសីនៅត្រង់ជើងភ្នំ មួយអន្លើដោយមាណព ៤៤០០០ ដែលជាបរិវាររបស់ខ្លួន ញ៉ាំងសមាបត្តិ ៨ និងអភិញ្ញា ៥ ឲ្យកើតហើយ បានប្រាប់កម្មដ្ឋានដល់អន្តេវាសិកទាំងឡាយទៀតផង ។ សូម្បីអន្តេវាសិកទាំងនោះ ក៏បានឈានក្នុងកាលមិនយូរឡើយ ។ សម័យនោះ ព្រះមានព្រះភាគព្រះនាមថាបទុមុត្តរៈ កើតឡើងហើយក្នុង លោក អាស្រ័យហង្សវតីនគរគង់នៅ ។ ថ្ងៃមួយ ទ្រង់ប្រមើលមើលពួកស ត្វក្នុងវេលាទៀបភ្លឺ ឃើញឧបនិស្ស័យនៃអរហត្តរបស់ជដិលដែលជាអន្តេ វាសិករបស់នន្ទតាបសនិងការប្រាថ្នានូវតំណែងសាវ័ក ដែលប្រកបទៅដោយ អង្គ ២ របស់នន្ទតាបស ទើបទ្រង់ធ្វើការបដិបត្តិសរីរៈអំពីព្រលឹម ទ្រង់ កាន់យកបាត្រនិងចីវរ ទ្រង់មិនហៅភិក្ខុណាមួយ យាងទៅឯកអង្គ ដូចសីហៈ កាលអន្តេវាសិក របស់នន្ទតាបសបានទៅរកផ្លែឈើហើយ ព្រះសាស្តាទ្រង់ ព្រះតម្រិះ