អត្ថរបស់ ឆន្ថ សព្ទ
ក្រៅ ទើបពោលគាថាថា នែភ្លៀង ខ្ទមរបស់អាត្មាបានបិទបាំងហើយ ជាសុខមិនមាន ខ្យល់ អ្នកចូរបង្អោរតាមសប្បាយចុះ ចិត្តរបស់អាត្មាតម្កល់ ទុកល្អហើយ ជាចិត្តរួចស្រឡះ ( ចាកអាសវៈ ) អាត្មាមាន ព្យាយាមដុតកម្តៅកិលេសជាប្រក្រតី ម្នាលភ្លៀងអ្នកចូរបង្ហោរ មកចុះ ដូច្នេះ ។ ឆន្ន សព្ទ ក្នុងគាថានោះ មកហើយក្នុងអត្ថថា សម ដូចក្នុងប្រយោគ ជាដើមថា ឆន្នា សា កុមារិកា ឥមស្ស កុមារកស្ស ប្រែថា នាងកុមារី នោះ សមគ្នានឹងកុមារនេះណាស់ ដូច្នេះ ។ និងដូចក្នុងប្រយោគ ជាដើមថា នច្ឆន្នំ នប្បដិរូបំ ប្រែថា មិនសមគួរ មិនត្រូវបែប ដូច្នេះ ។ ប្រើក្នុងអត្ថថា ការរាប់បែបពិសេស គឺធ្វើពាក្យឲ្យពីរោះ ដូចក្នុងប្រយោគ ជាដើមថា ឆន្នំ ត្វេវ ផគ្គុន ផស្សាយតនានំ ម្នាលផគ្គុន ឯការរលត់ នៃផស្សៈ ( ព្រោះការរលត់ឥតមានសេសសល់ ) នៃ ផស្សាយតនៈ ទាំង ៦ ដូច្នេះ ។ ប្រើក្នុងអត្ថថា បិទបាំង ដូចក្នុងប្រយោគជាដើមថា ឆន្នមតិវស្សតិ វិវដំ នាតិវស្សតិ ប្រែថា ភិក្ខុត្រូវអាបត្តិហើយ បើកអាបត្តិ មិនត្រូវអាបត្តិដទៃ ទៀត ដូច្នេះ ។ មកក្នុងអត្ថថា ស្លៀកដណ្តប់ ដូចក្នុងប្រយោគជាដើមថា ក្យាហំ តេន អច្ឆន្នោបិ ករិស្សាមិ ប្រែថា អាត្មានឹងធ្វើខ្លួនឲ្យជាអ្នកស្លៀកដណ្តប់នូវចីវរ