អត្ថរបស់ មេ សព្ទ
នោះ ដូចម្តេចបាន ដូច្នេះ ។ ប្រើក្នុងអត្ថថា បញ្ញត្ត ( ឈ្មោះ ) ដូចក្នុងប្រយោគជាដើមថា អាយស្មា ឆន្នោ អនាចារំ អាចរតិ ប្រែថា ឆន្នដ៏មានអាយុ តែងតែប្រព្រឹត្ត អនាចារ ដូច្នេះ ។ ប្រើក្នុងអត្ថថា ប្រក់បាំង ដោយស្មៅជាដើម ដូចក្នុងប្រយោគជាដើម ថា សព្វច្ឆន្នា សព្វបរិច្ឆន្នា ប្រែថា ទីដែលគេប្រក់ទាំងអស់ដែលគេបិទបាំង ទាំងអស់ និងដូចប្រយោគថា ឆន្នា កុដិ អាហិតោ គិនិ ប្រែថា ខ្ទមយើង បានប្រក់ហើយ ភ្លើងក៏បង្កាត់ហើយ ដូច្នេះ ។ ក្នុងគាថានេះគប្បីជ្រាបថា មក ក្នុងអត្ថថា ប្រក់បាំងដោយស្មៅជាដើម តែម្យ៉ាង ព្រោះហេតុនោះ ទើបមាន អធិប្បាយថា កុដិដែលប្រក់ហើយដោយស្មៅឬស្លឹកឈើ ឈ្មោះថា ប្រក់បាំង ល្អហើយនោះឯង ដោយប្រការដែលភ្លៀងមិនលិច គឺភ្លៀងមិនស្រក់មក បាន ដល់ លិចមិនបានឡើយ ។ មេ សព្ទ ប្រើក្នុងអត្ថ ករណៈ គឺតតិយាវិភត្តិ ដូចក្នុងប្រយោគជាដើម ថា កិច្ឆេន មេ អធិគតំ ហលន្ទានិ បកាសិតុំ ប្រែថា ឥឡូវនេះ តថាគត គួរនឹងសម្តែងធម៌ដែលតថាគតបានត្រាស់ដឹងដោយកម្រ ដូច្នេះ អធិប្បាយថា មានអត្ថស្មើគ្នានឹង មយា ប្រែថា ដែលតថាគត ។ ប្រើក្នុងអត្ថ សម្បទាន ( ចតុត្ថីវិភត្តិ ) ដូចក្នុងប្រយោគជាដើមថា សាធុ មេ ភន្តេ ភគវា សង្ខិត្តេន ធម្មំ ទេសេតុ ប្រែថា សូមព្រះមានព្រះភាគ សម្តែងធម៌នោះដោយសង្ខេប ដល់ខ្ញុំព្រះអង្គឲ្យទាន ដូច្នេះ អធិប្បាយថា