អត្ថរបស់ កុដិ សព្ទ

ក្បាលទី 41 · ទំព័រ 60

មានអត្ថស្មើគ្នានឹង មយ្ហំ ប្រែថា ដល់ខ្ញុំ ។ ប្រើក្នុងអត្ថ ឆដ្ឋីវិភត្តិ ដូចក្នុងប្រយោគជាដើមថា បុព្វេវ មេ ភិក្ខវេ សម្ពោធា អនភិសម្ពុទ្ធស្ស ពោធិសត្តស្សេវ សតោ ប្រែថា ម្នាលភិក្ខុទាំងឡាយ ក្នុងកាលមុន តថាគតនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹង សម្ពោធិ ញ្ញាណនៅឡើយ ដូច្នេះ ។ ក្នុងគាថានេះ គប្បីជ្រាបថា ប្រើក្នុងអត្ថនៃឆដ្ឋី វិភត្តិនោះឯង អធិប្បាយថា មានអត្ថស្មើគ្នានឹង មម ។ ឈ្មោះថា វត្ថុណាមួយ ដែលគប្បីប្រកាន់ថា ជារបស់អញ មិនមានដល់ ព្រះខីណាស្រពទាំងឡាយ ព្រោះព្រះខីណាស្រពទាំងនោះ លោកធម៌ទាំងឡាយ ចូលទៅប្រឡាក់មិនបានក៏ពិត តែដោយលោកសម្មតិ ព្រះខីណាស្រពទាំងនោះ ក៏នៅ មានការនិយាយគ្នាថា ខ្ញុំ ថារបស់ខ្ញុំ ។ ដោយហេតុនោះ ទើបព្រះមានព្រះភាគ ត្រាស់ថា អ្នកទាំងឡាយចូរយកធម៌របស់តថាគតជាមត៌ក កុំយកអាមិសជាមត៌កឡើយ ដូច្នេះ ។ ផ្ទៃមាតាក្តី ករជកាយក្តី ទីប្រក់ទីបាំងដោយ ស្មៅជាដើមក្តី លោកហៅថា កុដិ ( ខ្ទម ) ពិតហើយ ផ្ទៃមាតា លោកហៅ ថា ខ្ទម ដូចក្នុងប្រយោគ ( ក្នុងសំយុត្តនិកាយសគាថវគ្គ ) ថា អ្នកពោលសំដៅមាតា ទុកជាខ្ទម អ្នកពោលសំដៅភរិយាទុក ជាសម្បុក អ្នកពោលសំដៅពួកបុត្តទុកជាតំណវង្ស អ្នកពោល សំដៅតណ្ហាទុកជាចំណងរបស់តថាគត ដូច្នេះ ជាដើម ។ ករជកាយដែលជាទីប្រជុំនៃអាការ ៣២ មានសក់ជាដើម លោកហៅថា ខ្ទម ដូចក្នុងប្រយោគ ( ក្នុងថេរគាថា ) ថា