អត្ថរបស់ សុខ សព្ទ
( នែស្រីផ្កាមាស ) ថ្វឺយ នាងរាប់អានខ្លួនអ្នកដទៃ ដែលជា ខ្ទមគឺរាងឆ្អឹងបែបចម្ហឹងៗ មានសាច់និងសរសៃ រួបរឹតហើយ ពេញ ( ដោយគ្រឿងមិនស្អាត ) មានក្លិនស្អុយ ដូច្នេះជាដើម ។ ទីអាស្រ័យ គឺទីប្រក់បាំងដោយស្មៅ លោកហៅថា ខ្ទម ដូចក្នុង ប្រយោគ ( ក្នុងឃដិការសូត្រ ) ថា ម្នាលនាង កុដិរបស់ព្រះកស្សបមាន ព្រះភាគអរហន្តសម្មាសម្ពុទ្ធ លេចភ្លៀង ដូច្នេះជាដើម ។ និងដូចប្រយោគ មួយទៀតថា ដែលឈ្មោះថា កុដិនោះ គឺកុដិដែលលាបខាងក្នុងឬកុដិដែល លាបខាងក្រៅ ដូច្នេះជាដើម ។ ក្នុងគាថានេះ គប្បីជ្រាបថា បានដល់ទីអាស្រ័យប្រក់បាំងដោយស្មៅនោះឯង ព្រោះសំដៅដល់បណ្ណសាលា គឺសាលា ស្លឹក ព្រោះថា ខ្ទម គឺកុដិនោះឯង ។ អធិប្បាយថា កុដិដែលមិនប្រាកដ ( មិន ធំដុំ ) លោកហៅថា ខ្ទម ។ ឯ សុខ សព្ទ ប្រើក្នុងអត្ថ សុខវេទនា ដូចប្រយោគជាដើមថា បុគ្គល បានធ្វើនូវសុខទុក្ខនិងសោមនស្ស ទោមនស្សក្នុងកាលមុន ឲ្យនៅពីក្រោយ ខ្នងហើយ ដូច្នេះ ។ ប្រើក្នុងអត្ថថា ជាមូលរបស់សេចក្តីសុខ ដូចក្នុងប្រយោគជាដើមថា ការកើតឡើង នៃព្រះពុទ្ធជាសុខ ការសម្តែងព្រះសទ្ធម្មជាសុខ ដូច្នេះ ។ ប្រើក្នុងអត្ថថា ហេតុនៃសេចក្តីសុខ ដូចក្នុងប្រយោគជាដើមថា ម្នាល ភិក្ខុទាំងឡាយ ពាក្យថាបុណ្យនេះ ជាឈ្មោះនៃសេចក្តីសុខ ដូច្នេះ ។ ប្រើក្នុងអត្ថថា អារម្មណ៍ដែលជាសុខ ដូចក្នុងប្រយោគជាដើមថា ម្នាល មហលិ តែរូបនេះជាសុខ មានសុខជាប់តាម មានសុខគ្របសង្កត់ ដូច្នេះ ។ ប្រើក្នុងអត្ថថា មិនសម្លឹង ដូចក្នុងប្រយោគជាដើមថា ( ទិដ្ឋធម្មសុខវិហារា ឯតេ អរិយស្ស វិនយេ ) ម្នាលចុន្ទ តែថាតថាគតគ្រាន់តែឲ្យ ឈ្មោះធម៌ទាំងនុ៎ះថា ជាការនៅសប្បាយក្នុងបច្ចុប្បន្ន ក្នុងវិន័យរបស់ព្រះអរិយៈ ( ប៉ុណ្