អត្ថរបស់ ទេវ សព្ទ
សេចក្តីសប្បាយគ្រប់រដូវ មិនត្រជាក់ពេក មិនក្តៅពេក ។ បទថា និវាតា បានដល់ មិនមានខ្យល់ អធិប្បាយថា វៀរចាកអន្តរាយដែលកើតអំពីខ្យល់ ព្រោះមានបង្អួចបិទជិតល្អ ។ បទថា និវាតា នេះ ជាបទសម្តែងដល់ភាព ដែលកុដិនោះឲ្យនូវសេចក្តីសុខ ។ ព្រោះថា ឧតុសប្បាយ រមែងរកមិនបាន ក្នុងសេនាសនៈដែលមានខ្យល់ ( ខ្លាំង ) តែរកបានក្នុងសេនាសនៈដែល ស្ងាត់ចាកខ្យល់ ។ បទថា វស្ស បានដល់ ញ៉ាំងភ្លៀងឲ្យធ្លាក់ គឺញ៉ាំងធ្នារទឹកឲ្យហូរចុះ មកដោយប្រពៃ ។ ទេវ សព្ទ ក្នុងបទថា ទេវ នេះ មកក្នុងអត្ថថា ក្សត្រ ដែលជាសម្មតិទេព ដូចក្នុងប្រយោគជាដើមថា ឥមានិ តេ ទេវ ចតុរាសីតិនគរសហស្សានិ កុសាវតីរាជធានិប្បមុខានិ ឯត្ថ ទេវ ឆន្ទំ ជនេហិ ជីវិតេ អបេក្ខំ ប្រែថា បពិត្រព្រះសម្មតិទេព នគរទាំង ៨៤០០០ របស់ព្រះអង្គនេះ មាននគរកុសាវតី រាជធានីជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គ បង្កើតនូវ សេចក្តីស្រឡាញ់ ចំពោះនគរទាំងនុ៎ះ សូមព្រះអង្គធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត ដូច្នេះ ។ មកក្នុងអត្ថថា ឧបបត្តិទេព ដូចក្នុងប្រយោគជាដើមថា ចាតុមហារាជិកា ទេវា ទីឃាយុកា វណ្ណវន្តោ សុខពហុលា ប្រែថា ពួកទេវតាក្នុង ឋានចាតុម្មហារាជិកៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន ដូច្នេះ ។ មកក្នុងអត្ថថា វិសុទ្ធិទេព ដូចក្នុងប្រយោគជាដើមថា តស្ស ទេវាតិ ទេវស្ស សាសនំ សព្វទស្សិនោ ប្រែថា ពាក្យប្រៀនប្រដៅរបស់ព្រះមាន ព្រះភាគអង្គនោះ ដែលជាទេវតាក្រៃលែងជាងទេវតា ជាអ្នកឃើញនូវធម៌ ទាំងពួង ដូច្នេះ ។ ក្នុងកាលពោលដល់ភាពដែលព្រះមានព្រះភាគក្រៃលែង ជាងវិសុទ្ធិទេពទាំងឡាយ ទេវតាក្រៅអំពីនេះ ឈ្មោះថា លោកពោលដល់ ហើយនោះឯង ។