អដ្ឋកថា គាថាព្រះមហាកោដ្ឋិតត្ថេរ
គាថារបស់ព្រះមហាកោដ្ឋិកត្ថេរ មានពាក្យផ្តើមថា ឧបសន្តោ ដូច្នេះជាដើម ។ អត្ថុប្បត្តិហេតុរបស់ព្រះថេរៈមានដូចម្តេច ។ ក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមថាបទុមុត្តរៈ ព្រះថេរៈនេះ កើតក្នុងត្រកូលមានភោគៈច្រើន ក្នុងនគរឈ្មោះថា ហង្សវតី ចម្រើនវ័យហើយ កាលមាតាបិតាអនិច្ចកម្មទៅ ទទួលទ្រព្យសម្បត្តិគ្រប់គ្រងផ្ទះ ។ ថ្ងៃមួយឃើញ អ្នកក្រុងហង្សវតីកាន់គ្រឿងក្រអូបនិងផ្កាកម្រងជាដើម មានចិត្តទោរទន់បង្អោន ទៅរកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទៅគាល់ព្រះមានព្រះភាគព្រះនាមថា បទុមុត្តរៈក្នុងវេលាសម្តែងធម៌ ដើរទៅមួយអន្លើដោយមហាជន ឃើញព្រះសាស្តា ស្ថាបនាភិក្ខុមួយរូប ក្នុងតំណែងឯតទគ្គៈ ខាងសម្រេចបដិសម្ភិទាទាំងឡាយ គិតថា បានឮថា ភិក្ខុនេះប្រសើរជាងភិក្ខុទាំងឡាយខាងបដិសម្ភិទា ក្នុងសាសនានេះ បើដូច្នោះ អញគប្បីដល់នូវភាពដ៏ក្រៃលែងដោយបដិសម្ភិទា ញាណដូចភិក្ខុនេះ ក្នុងសាសនារបស់ព្រះពុទ្ធអង្គណាមួយ ដូច្នេះ ។ ក្នុង កាលដែលព្រះសាស្តាបញ្ចប់ធម្មទេសនា ក៏ចូលទៅរកព្រះមានព្រះភាគ ទូល អារាធនាថា បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់ទទួលភិក្ខារបស់ខ្ញុំព្រះអង្គក្នុង ថ្ងៃស្អែក ព្រះសាស្តាទ្រង់ទទួលនិមន្តហើយ ។ កុលបុត្រនោះ អភិវាទព្រះសាស្តាហើយ ធ្វើប្រទក្សិណ ត្រឡប់ទៅកាន់ ផ្ទះរបស់ខ្លួនរៀបចំតាក់តែងអាសនៈរបស់ព្រះពុទ្ធនិងភិក្ខុសង្ឃដោយផ្កាកម្រង និងគ្រឿងក្រអូបជាដើម ចាត់ចែងខាទនីយ និងភោជនីយាហារដ៏ប្រណីតមួយ យប់ទល់ភ្លឺ កាលរាត្រីអស់ទៅហើយ ក៏អង្គាសព្រះមានព្រះភាគ មានភិក្ខុ មួយសែនរូបជាបរិវារ ឲ្យសោយភោជននៃស្រូវសាលីដ៏ក្រអូប មានសូប ព្យញ្ជនៈប្រកបដោយរសជាច្រើន មានបបរនិងរបស់ទំពាច្រើនយ៉ាងជាបរិវារ ក្នុងកាលស្