អដ្ឋកថា គាថាព្រះមន្តានីបុត្តត្ថេរ

ក្បាលទី 41 · ទំព័រ 93

គាថារបស់ព្រះបុណ្ណត្ថេរ មានពាក្យផ្តើមថា សព្ភិរេវ សមាសេថ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈ មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះថេរៈនេះ កើតក្នុងត្រកូលព្រាហ្មណមហាសាល ក្នុងក្រុង ហង្សវតី មុនការកើតឡើងរបស់ព្រះទសពលព្រះនាមថា បទុមុត្តរៈ នោះឯង ដល់នូវការដឹងក្តីដោយលំដាប់ កាលព្រះសាស្តាកើតឡើងក្នុងលោក ទៅកាន់ វិហារមួយអន្លើដោយមហាជន ដោយន័យដូចពោលហើយខាងដើមនោះឯង ក្នុងពេលសម្តែងធម៌របស់ព្រះសម្ពុទ្ធ អង្គុយខាងចុងបរិស័ទ ស្តាប់ធម៌ ឃើញ ព្រះសាស្តាស្ថាបនាភិក្ខុមួយរូប ក្នុងតំណែងនៃភិក្ខុដែលក្រៃលែង ជាងធម្មកថិកទាំងឡាយ គិតថា ក្នុងអនាគតកាលអាត្មាអញ ក៏គួរដូចភិក្ខុរូបនេះ ក្នុង កាលចប់ទេសនា កាលបរិស័ទរំសាយហើយ ចូលទៅគាល់ព្រះសាស្តាទូល អារាធនាហើយធ្វើមហាសក្ការៈដោយន័យដូចពោលហើយខាងដើម នោះឯង ហើយក្រាបទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ដោយ ការសាងបុញ្ញាធិការនេះ ខ្ញុំព្រះអង្គមិនប្រាថ្នាសម្បត្តិដទៃ តែក្នុងអនាគតកាល សូមឲ្យខ្ញុំព្រះអង្គជាអ្នកក្រៃលែងជាងភិក្ខុទាំងឡាយ ខាងធម្មកថិក ក្នុងសាសនារបស់ព្រះពុទ្ធអង្គណាមួយ ដូចភិក្ខុរូបនោះដែលទ្រង់តាំងទុកក្នុងតំណែង នៃភិក្ខុដែលក្រៃលែងជាងភិក្ខុទាំងឡាយដែលជាធម្មកថិក ក្នុងថ្ងៃទី ៧ មុន នោះចុះ ដូច្នេះហើយ តម្កល់សេចក្តីប្រាថ្នាទុក ។ ព្រះបរមសាស្តា ទ្រង់ប្រមើលមើលអនាគតកាល ទ្រង់ឃើញសេចក្តី សម្រេចនៃការប្រាថ្នា របស់កុលបុត្តនោះ ទើបទ្រង់ព្យាករថា ក្នុងទីបំផុតនៃ មួយសែនកប្ប ក្នុងអនាគតកាល ព្រះពុទ្ធព្រះនាមថា គោតមនឹងកើតឡើង ក្នុងលោក អ្នកបួសក្នុងសាសនារបស់ទ្រង់ហើយនឹងបានជាភិក្ខុកំពូលជាងភិក្ខុ ទាំងឡាយ ខាងធម្មកថិក ដូច្