គាថាព្រះទព្វត្ថេរ

ក្បាលទី 41 · ទំព័រ 103

មានពាក្យផ្តើមថា យោ ទុទ្ទមយោ ដូច្នេះ ជាដើម ។ រឿងរបស់លោកមានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះថេរៈនេះ កើតក្នុងផ្ទះមានត្រកូលមួយក្នុងក្រុងហង្សវតី ក្នុងសាសនា របស់ព្រះពុទ្ធ ព្រះនាមថាបទុមុត្តរៈ ចម្រើនវ័យហើយ ស្តាប់ព្រះធម្មទេសនា ដោយន័យដូចពោលហើយខាងដើមនោះឯង ឃើញព្រះបរមសាស្តា ទ្រង់ តាំងភិក្ខុមួយរូបទុកក្នុងតំណែងនៃភិក្ខុដ៏ប្រសើរជាងភិក្ខុទាំងឡាយ ខាងក្រាល សេនាសនៈ ទើបផ្តើមសាងអធិការ ប្រាថ្នាតំណែងនោះ ជាបុគ្គលដែលព្រះបរម សាស្តា ទ្រង់ព្យាករហើយ បំពេញកុសលដរាបដល់អស់ជីវិត ហើយ អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ បួសក្នុងវេលាដែលសាសនា