អដ្ឋកថា គាថាព្រះទព្វត្ថេរ

ក្បាលទី 41 · ទំព័រ 104

របស់ព្រះទសពលព្រះនាមថាកស្សបៈសាបសូន្យទៅ ។ ក្នុងគ្រានោះ មានភិក្ខុ ៦ រូប មួយអន្លើជាមួយលោក រួមជា ៧ រូប មានការគិតដូចគ្នា ឃើញភិក្ខុដទៃមិនធ្វើនូវការគោរពក្នុងព្រះសាសនា ទើប គិតគ្នាថា ក្នុងទីនេះ ពួកយើងនឹងធ្វើអ្វីបាន ពួកយើងនឹងបំពេញសមណធម៌ ក្នុងទីគួរមួយកន្លែង ហើយនឹងធ្វើទីបំផុតទុក្ខ ដូច្នេះហើយ ទើបចងជណ្តើរ ឡើងកាន់កំពូលភ្នំខ្ពស់ និយាយគ្នាថា បុគ្គលដែលដឹងកម្លាំងចិត្តរបស់ខ្លួនចូរ ច្រានជណ្តើរទម្លាក់ អ្នកណាអាឡោះអាល័យជីវិត សូមចុះវិញចុះ កុំក្តៅក្រហាយក្នុងកាលជាខាងក្រោយឡើយ ដូច្នេះហើយ ភិក្ខុទាំងនោះមានចិត្តតែ មួយ ក៏ទម្លាក់ជណ្តើរចោល ទូន្មានគ្នានឹងគ្នាថា អាវុសោទាំងឡាយ អ្នក ទាំងឡាយ ចូរជាអ្នកមិនប្រមាទចុះ ហើយអង្គុយក្នុងទីដែលខ្លួនពេញចិត្តផ្តើម បំពេញសមណធម៌ ។ ក្នុងភិក្ខុទាំងនោះ ព្រះថេរៈសម្រេចអរហត្តផលក្នុងថ្ងៃទី ៥ ក្នុងទីនោះ ឯង គិតថា កិច្ចរបស់អញស្រេចហើយ អញនឹងធ្វើអ្វីក្នុងទីនេះ ដូច្នេះហើយ ទៅបិណ្ឌបាតក្នុងឧត្តរកុរុទ្វីបដោយឫទ្ធិមកហើយពោលថា អាវុសោទាំងឡាយ ពួកលោកចូរឆាន់បិណ្ឌបាតនេះ កិច្ចដោយភិក្ខាជានាទីរបស់ខ្ញុំ ពួកលោកចូរ ធ្វើកិច្ចរៀងៗខ្លួនចុះ ។ ភិក្ខុទាំងឡាយសួរថា អាវុសោ ពួកយើងទម្លាក់ជណ្តើរ ចោល មិនបាននិយាយគ្នាយ៉ាងនេះថា អ្នកណាសម្រេចធម៌មុន អ្នកនោះត្រូវ នាំអាហារមក ភិក្ខុដ៏សេសនឹងបរិភោគអាហារ ដែលនាំមកហើយ ហើយបំពេញ សមណធម៌ដូច្នេះទេពិតមែនឬ ព្រះថេរៈពោលថា អើ អាវុសោ មិន