គាថាព្រះសីតវនិយត្ថេរ
ក្បាលទី 41 · ទំព័រ 117
ភិក្ខុណាជាបុគ្គលម្នាក់ឯង ចូលទៅកាន់ព្រៃត្រជាក់ ជាអ្នកសន្តោស មានចិត្តខ្ជាប់ខ្ជួន មានជ័យជម្នះ ប្រាសចាកសេចក្តីព្រឺរោម ( ភិក្ខុ នោះឈ្មោះថា ) មានប្រាជ្ញា រក្សាកាយគតាសតិ ។ ឮថា សីតវនិយត្ថេរមានអាយុ ( បានពោល ) ដោយប្រការដូច្នេះ ។