គាថាព្រះភល្លិយត្ថេរ
ក្បាលទី 41 · ទំព័រ 124
បុគ្គលណា កម្ចាត់បង់នូវសេនានៃមច្ចុរាជ ដូចជាជំនន់ដ៏ធំ កម្ចាត់បង់នូវស្ពានបបុសដែលមានកម្លាំងថយ ជាអ្នកមានជ័យជម្នះ ប្រាសចាក សេចក្តីតក់ស្លុត បុគ្គលនោះឈ្មោះថា មានឥន្ទ្រិយទូន្មានហើយ មានចិត្ត ខ្ជាប់ខ្ជួន រំលត់ទុក្ខហើយ ។ ឮថា ភល្លិយត្ថេរមានអាយុ ( បានពោល ) ដោយប្រការដូច្នេះ ។ ភល្លិយត្ថេរ ៥