អដ្ឋកថា គាថាព្រះភល្លិយត្ថេរ
គាថារបស់ព្រះភល្លិយត្ថេរ មានពាក្យផ្តើមថា យោ បនុទិ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះថេរៈនេះ ក្នុងកប្បទី ៣១ អំពីភទ្ទកប្បនេះ កាលព្រះពុទ្ធ មិនទាន់កើតឡើង មានចិត្តជ្រះថ្លា បានថ្វាយផ្លែឈើទាំងឡាយ ដល់ព្រះបច្ចេកសម្ពុទ្ធព្រះនាមថា សុមនៈ អន្ទោលទៅកាន់សុគតិភពទាំងឡាយបុណ្ណោះ កើតក្នុងត្រកូលសត្ថវាហៈ ក្នុងនគរអរុណវតី ក្នុងពុទ្ធុប្បាទរបស់ព្រះសម្មា សម្ពុទ្ធ ព្រះនាមថា សិខី បានឮថា បុត្តឈ្មួញ ២ នាក់ គឺឧបជិតៈ ១ ឧជិតៈ ១ បានថ្វាយអាហារគ្រាដំបូង ដល់ព្រះមានព្រះភាគ ព្រះនាមថាសិខី ទ្រង់បានត្រាស់ដឹងថ្មីៗ ទើបចូលទៅគាល់ព្រះមានព្រះភាគ មួយអន្លើដោយ សម្លាញ់របស់ខ្លួន ថ្វាយបង្គំហើយ ទូលអារាធនាដើម្បីសោយព្រះក្រយាហារក្នុងថ្ងៃស្អែក ថ្វាយមហាទានហើយ តាំងសេចក្តីប្រាថ្នាថា បពិត្រព្រះអង្គ ដ៏ចម្រើន ខ្ញុំព្រះអង្គ ទាំង ២ គប្បីជាអ្នកបានថ្វាយអាហារដំបូងដល់ព្រះពុទ្ធ ដូចព្រះអង្គក្នុងអនាគតកាលផងចុះ ។ ដូច្នេះ ជនទាំង ២ ធ្វើបុញ្ញកម្មក្នុងភពនោះៗ ហើយអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទរបស់ព្រះកស្សបសម្មាសម្ពុទ្ធ កើតជា កូនសេដ្ឋីអ្នកចិញ្ចឹមគោ ជាបងប្អូននឹងគ្នា បានថ្វាយភោជនដែលផ្សំដោយខីរៈ ដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានអស់ឆ្នាំទាំងឡាយដ៏ច្រើន ។ លុះដល់ ពុទ្ធុប្បាទរបស់ព្រះមានព្រះភាគនៃយើង មកកើតក្នុង បោក្ខរវតីនគរ ជាកូន ឈ្មួញរទេះ ។ ក្នុងជនទាំង ២ នោះ កុលបុត្តដែលជាបង ឈ្មោះតបុស្សៈ កុលបុត្តជាប្អូន ឈ្មោះភល្លិយៈ ។ កុលបុត្តទាំង ២ ដាក់ទំនិញពេញរទេះ ៥០០ ធ្វើដំណើរទៅជួញដូរ កាលព្រះមានព្រះភាគត្រាស់ដឹងសម្មាសម្ពោធិញ្ញាណដំប