អដ្ឋកថា គាថាព្រះវីរត្ថេរ
គាថារបស់ព្រះវីរត្ថេរ មានពាក្យផ្តើមថា យោ ទុទ្ទមយោ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងកប្បទី ៩១ រាប់ថយក្រោយអំពីភទ្ទកប្បនេះ លោកជា អ្នករក្សាទីគង់របស់ព្រះមានព្រះភាគព្រះនាមថា វិបស្សី ។ ថ្ងៃមួយ កុលបុត្ត នោះបេះផ្កាកន្ទីស មានលក្ខណៈស្រដៀងនឹងផ្កាសិន្ធុវារៈ មកបូជាព្រះមាន ព្រះភាគ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតានិង មនុស្សទាំងឡាយ កើតក្នុងត្រកូលក្សត្រ ក្នុងកប្បទី ៣៥ រាប់ទៅក្រោយ អំពីភទ្ទកប្បនេះ បានជាស្តេចចក្រពត្តិ ព្រះនាមថា មហាបតាបៈ ។ ព្រះរាជា គ្រងរាជ្យដោយធម៌ ញ៉ាំងសត្វឲ្យតាំងនៅផ្លូវនៃស្ថានសួគ៌ អន្ទោលទៅ ។ មក កើតជាសេដ្ឋីមានសម្បត្តិច្រើន ក្នុងកាលរបស់ព្រះមានព្រះភាគព្រះនាម ថា កស្សបៈ ក្នុងកប្បនេះ ។ បំពេញទានដល់មនុស្សកំព្រានិងអ្នកដំណើរ ជាដើម បានប្រគេនបាយផ្សំដោយទឹកដោះដល់សង្ឃ កុលបុត្តនោះបំពេញ កុសលដែលសម្រេចដោយទាន និងសន្សំបុណ្យដទៃទៀតដើម្បីព្រះនិព្វានក្នុង ភពនោះៗ ដូចពណ៌នាមកនេះហើយ អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូលអាមាត្យ របស់ព្រះបាទបសេនទិកោសល់ក្នុងក្រុងសាវត្ថី ។ មនុស្សទាំងឡាយឲ្យឈ្មោះថា វីរៈ ។ កុលបុត្តនោះចម្រើនវ័យហើយ ប្រកបដោយគុណទាំងឡាយ មានការ បរិបូរដោយកម្លាំងនិងការវាងវៃជាដើម សក្តិសមនឹងឈ្មោះ ជាអ្នកអង់អាច ក្នុងសង្រ្គាម កាលមាតាបិតារកភរិយាឲ្យ ដោយការសម្ពន្ធមេត្រី ក៏បានកូនប្រុស ម្នាក់បុណ្ណោះ ដែលហេតុនៃបុព្វកម្មដាស់តឿន ឃើញទោសក្នុងកាម ទាំងឡាយក្នុងសង្សារ កើតសេចក្តីសង្វេគ បួសហើយ ព្យាយាមបានអភិញ្ញា ៦ ក្នុងគ្រាមិនយូរឡើយ សមដូចគាថាព័ន្ធដែល