អដ្ឋកថា គាថាព្រះបិលិន្ទវច្ឆត្ថេរ
គាថារបស់ព្រះបិលិន្ទវច្ឆត្ថេរ មានពាក្យផ្តើមថា ស្វាគតំ ដូច្នេះជាដើម ។ រឿងរបស់ព្រះថេរៈមានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះថេរៈនេះ ក្នុងសាសនារបស់ព្រះពុទ្ធព្រះនាមថាបទុមុត្តរៈ កើតក្នុងត្រកូលមានភោគៈច្រើន ក្នុងនគរហង្សវតី ស្តាប់ធម៌ក្នុងសម្នាក់របស់ ព្រះសាស្តា ដោយន័យដូចពោលហើយខាងដើមនោះឯង ឃើញព្រះបរមសាស្តាទ្រង់តាំងភិក្ខុមួយរូប ក្នុងតំណែងឯតទគ្គៈ ក្នុងភាពដែលជាទីពេញចិត្ត របស់ទេវតាទាំងឡាយ ប្រាថ្នាតំណែងដ៏កំពូលនោះ បំពេញកុសលដរាបដល់ អស់ជីវិត ចុតិចាកអត្តភាពនោះហើយ អន្ទោលទៅក្នុងទេវតា និងមនុស្សប ៉ុណ្ណោះ ហើយកើតក្នុងមនុស្សលោក ក្នុងពុទ្ធុប្បាទរបស់ព្រះសាស្តាព្រះនាម ថា សុមេធ ។ កាលព្រះមានព្រះភាគទ្រង់រំលត់ខន្ធបរិនិព្វានហើយ ធ្វើការបូ- ជាព្រះស្តូបរបស់ព្រះបរមសាស្តា និងញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ក្នុងពួកស ង្ឃ ចុតិអំពីមនុស្សលោកនោះហើយ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយនោះឯង ។ កាលព្រះពុទ្ធមិនទាន់កើតឡើង បានជាស្តេចចក្រពត្តិ ញ៉ាំងមហាជនឲ្យប្រព្រឹត្តទៅក្នុងសីល ៥ បានធ្វើឲ្យជាបុគ្គលមានស្ថានសួគ៌ ជាទីទៅខាងមុខ ។ កុលបុត្តនោះ កាលព្រះមានព្រះភាគនៃយើងទាំងឡាយ មិនទាន់កើតឡើងនោះឯង កើតក្នុងត្រកូលព្រាហ្មណ៍ក្នុងនគរសាវត្ថី ។ មនុស្ស ទាំងឡាយ ដាក់ឈ្មោះកុលបុត្តនោះថា បិលិន្ទ ឯពាក្យថា វច្ឆ គឺជាគោត្ត ដោយហេតុនោះក្នុងកាលតមក ទើបកុលបុត្តនោះ មាននាមប្រាកដថា បិលិន្ទវច្ឆៈ ។ ព្រោះសង្វេគក្នុងសង្សារ កុលបុត្តនោះ បួសជាបរិព្វាជក សម្រេច វិជ្ជាឈ្មោះ ចូឡគន្ធារៈ ដើរក្នុងអាកាសបានដោយវិជ្ជានោះនិងដឹងចិត្តរបស់ អ្នកដទៃ ដល់នូវភាពជាបុគ្គលប្រសើរ ដោយលាភនិងយសអាស្រ័យនគរ